សេដ្ឋកិច្ច
កសិករស្រុកអូររាំងឪ ថា ម្រះចុះថោក ដាំមិនចំណេញ ត្រូវសត្វមមាញខៀវស៊ីបំផ្លាញ
កសិករដាំម្រះ ក្នុងស្រុកអូររាំងឪ អះអាងថា នៅដើមរដូវវស្សាឆ្នាំនេះ ម្រះប្រឈមនឹងសត្វមមាញខៀវស៊ីបំផ្លាញ ដាំមិនចំណេញ ហើយតម្លៃទីផ្សារក៏ចុះថោកថែមទៀត។ ពួកគាត់បានប្រើថ្នាំបាញ់សម្លាប់សត្វមមាញនេះដែរ តែមិនអាចកម្ចាត់វាបានទេ ខណៈជំនាញកសិកម្មស្រុក /ខេត្ត បាត់មុខរយៈមួយឆ្នាំមកហើយ មិនឃើញចុះដល់មូលដ្ឋាននោះទេ។

អ្នកស្រី ប៊ូ ចន្ថា អាយុ ៥០ ឆ្នាំ រស់នៅភូមិក្បាលទឹក ឃុំព្រះធាតុ បានបញ្ជាក់ឲ្យដឹងថា ដីទំហំ ១៣ អារ ដាំពូជម្រះកូនជ្រូកវាឲ្យផលប្រមាណ ២ តោនដែរ តែនៅដើមរដូវវស្សានេះ ម្រះមិនសូវលូតលាស់ល្អទេ ដោយសារប្រឈមនឹងសត្វមមាញខៀវស៊ីបំផ្លាញ បណ្ដាលឲ្យ ស្លឹក ត្រួយ ផ្កា ចេញក្រហម ខ្លោចស្លឹក ម្រះបាត់បង់ក្ដឹប ផ្លែ តែម្ដង។ ការប្រើប្រាស់ថ្នាំបាញ់សម្លាប់វាយ៉ាងណាក៏មិនអាចកម្ចាត់វាបានដែរ បច្ចុប្បន្ន កសិករដាំដុះមិនសូវបានផលទេ។

អ្នកស្រី ចន្ថា បានបន្តទៀតថា បើប្រៀបធៀបនឹងឆ្នាំទៅ ម្រះឲ្យផលចាញ់ឆ្នាំទៅ ហើយទីផ្សារចុះតម្លៃថែមទៀត។ ម្រះប្រមូលផលដំបូងលក់បានតម្លៃតែ ៦ រយរៀល ក្នុង ១ គីឡូក្រាម ឥលូវលក់បាន ១ ពាន់រៀល ទូទាត់សោហ៊ុយមិនចំណេញទេ។ ឆ្នាំទៅ ប្រមូលផលដំបូងលក់បាន ១ ពាន់ ២ រយរៀល ទៅ ២ ពាន់រៀល ឯណោះ។ ម្រះអាចដាំបាន ៣ ដង ក្នុង ១ ឆ្នាំ ក្នុងភូមិក្បាលទឹកនេះ មានកសិករដាំម្រះមានចំនួនតែ ៤ គ្រួសារទេ ហើយកសិករជាច្រើនគ្រួសារទៀត បានប្រកបរបរកសិកម្មដំណាំផ្សេងៗ មាន ស្រូវ ដំឡូង ជី រំដេង ត្រសក់ ត្រឡាច ននោង សណ្តែក … ។ល។ សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕
អត្ថបទ ៖ សាន វិឡែម









-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


