ជីវិតកម្សាន្ដ
ធ្លាប់តែរកបានលុយរាប់លានដុល្លារ ពេលនេះហិរញ្ញវត្ថុ Justin អាចឈានដល់ក្ស័យធន
កាលពីថ្ងៃទី១៧ ខែឧសភា សារព័ត៌មាន TMZ បានចេញផ្សាយខ្សែភាពយន្តឯកសារមួយដែលមានឈ្មោះថា «តើមានអ្វីកើតឡើងជាមួយ Justin Bieber»។ TMZ បង្ហាញពីស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់របស់តារាចម្រៀង ពេញមួយអាជីពរបស់ Justin ត្រូវគេនិយាយថា រកបានរាប់ពាន់លានដុល្លារ ប៉ុន្តែឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការដួលរលំផ្នែកហិរញ្ញវត្ថុ និងក្ស័យធន។

បន្ទាប់ពីលុបចោលដំណើរកម្សាន្ត Justice ដោយសារតែបញ្ហាសុខភាពតារាចម្រៀងប្រុសវ័យ៣១ឆ្នាំ បានប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ហើយសម្រេចចិត្តលក់កាតាឡុករក្សាសិទ្ធិតន្ត្រីទាំងអស់របស់គាត់ ក្នុងតម្លៃ២០០លានដុល្លារក្នុងខែធ្នូ ឆ្នាំ ២០២២ ទៅឲ្យ Hipgnosis Songs Capital ។
គួរឲ្យកត់សម្គាល់ អ្នកគ្រប់គ្រងយូរឆ្នាំគឺលោក Scooter Braun បានព្យាយាមណែនាំ Justin ឲ្យរង់ចាំរហូតដល់យ៉ាងហោចណាស់ខែមករាឆ្នាំ ២០២៣ ដើម្បីលក់ដាច់ពន្ធ។ ប៉ុន្តែតារាចម្រៀងប្រុស នៅតែសម្រេចចិត្តលក់ភ្លាមៗ។ ទោះបីជាមានសិល្បករជាច្រើនបានលក់កម្មសិទ្ធិចម្រៀងរបស់ពួកគេក៏ដោយ ក៏លោកគឺជាក្មេងជាងគេដែលធ្វើដូច្នេះ។ នេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីអាជីពរបស់គាត់នាពេលអនាគត។
នេះក៏ត្រូវបានគេចាត់ទុកថាជាជាមូលហេតុដែលបណ្ដាលឲ្យ Justin និងអ្នកគ្រប់គ្រង បែរខ្នងដាក់គ្នាទៅវិញទៅមក។ Justin បានឈប់ធ្វើការជាមួយក្រុមហ៊ុនគ្រប់គ្រង SB Projects បន្ទាប់ពី Scooter បានប្រកាសចូលនិវត្តន៍ពីការគ្រប់គ្រងនៅចុងឆ្នាំ ២០២៤។ ប៉ុន្តែនៅដើមឆ្នាំ ២០២៥ តារាចម្រៀងរូបនេះស្រាប់តែ Unfollow អតីតអ្នកគ្រប់គ្រង ហើយសូម្បីតែស្លាក Scooter ក៏បាត់ពីទំព័រផ្ទាល់ខ្លួនរបស់គាត់ដែរ។
លើសពីនេះ Justin នៅតែជំពាក់លុយ Scooter Braun ៨.៨លានដុល្លារ។ ហេតុដូច្នេះហើយ ឧប្បត្តិហេតុបានចាប់ផ្តើមនៅពេលដែលតារាចម្រៀងកាណាដា បានលុបចោលដំណើរទេសចរណ៍ Justice ក្នុងឆ្នាំ ២០២២។ នៅពេលនោះ តារាចម្រៀងទទួលបានប្រាក់កក់មុនរហូតដល់ ៤០ លានដុល្លារអាមេរិក ។ ការពិន័យកិច្ចសន្យារបស់គាត់តែម្នាក់ឯងមានចំនួន ២៤ លានដុល្លារ ។ ក្រុមហ៊ុន HYBE របស់ Scooter Braun បានបង់ប្រាក់ពិន័យជាមុន ហើយ Justin បានសន្យាថានឹងសងវាវិញបន្ទាប់ពីរយៈពេល ១០ ឆ្នាំ។ ប៉ុន្តែតារាចម្រៀងប្រុសរូបនេះ ចំណាយពេលតែមួយរយៈប៉ុណ្ណោះក៏ឈប់សងប្រាក់ទៅកាន់អតីតអ្នកគ្រប់គ្រងភ្លាមៗ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមបច្ចុប្បន្នរបស់ Justin Bieber បដិសេធរឿងនេះ។ អ្នកគ្រប់គ្រងអាជីវកម្ម Lou Taylor អះអាងថា Scooter បានគិតប្រាក់កម្រៃជើងសារខ្ពស់ពេក រហូតដល់ ២៦ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន HYBE បានធ្វើសវនកម្មផ្ទៃក្នុង ហើយបានរកឃើញថា Justin ពិតជាជំពាក់ Scooter ច្រើនជាង ១ លានដុល្លារ។
នៅពេលដែលភាពតានតឹងកើនឡើង ក្រុមហ៊ុន HYBE បានតែងតាំងក្រុមហ៊ុនសវនកម្មខាងក្រៅមួយដើម្បីឈានជើងចូល។ ក្រុមហ៊ុនបានសន្និដ្ឋានថា Justin ពិតជាជំពាក់ប្រាក់ប្រហែល ៨.៨លានដុល្លា។ ភាគីរបស់ Justin មិនអាចផ្តល់ការបដិសេធយ៉ាងសំខាន់ចំពោះលទ្ធផលនេះទេ ហើយក៏មិនមានគម្រោងបង្ហាញផែនការសវនកម្មដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រឈមការកាត់ទោស តារាសេដ្ឋីរ៉េបអាមេរិក Diddy ទុកសក់ស្កូវពេញក្បាល ក្រោយជាប់ឃុំជិត១០ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


