ព័ត៌មានជាតិ
ឧកញ៉ាវ័យក្មេង១រូប សរសេរសៀវភៅ«ផែនទីជីវិត»បង្ហាញពីល្បិចបោកប្រាស់ក្នុងជំនួញ និងក្នុងសង្គម ដើម្បីកុំឱ្យពលរដ្ឋចាញ់បោកគេ
បន្ទាប់ពីសៀវភៅ«ផែនទីផ្នត់គំនិត»ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងច្រើនពីសាធារណជន នៅពេលនេះ ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានសរសេរចេញសៀវភៅមួយទៀតក្រោមចំណងជើងថា«ផែនទីជីវិត»។ សៀវភៅថ្មី«ផែនទីជីវិត»នេះ គឺឧកញ៉ា ជា តុងហ៊ួរ បានប្រមែប្រមូលយកនូវចំណេះដឹងផ្សេងៗដែលខ្លួនមាន និងបទពិសោធជីវិតពិតនៅក្នុងការធ្វើជំនួញ និងបទពិសោធជីវិតពិតនៅក្នុងសង្គមដែលលោកបានប្រឡូកជាង១៥ឆ្នាំ មកចែករំលែកទុកជាចំណេះដឹង និងមេរៀនសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនជំនាន់ក្រោយបានដឹង ជៀសវាងការចាញ់បោកគេ។

សៀវភៅថ្មី«ផែនទីជីវិត» គឺឧកញ៉ា ជា តុងហ៊ួរ បានចាប់ដៃ និងរួមសហការសរសេរ និងផលិតមកជាមួយអ្នកនិពន្ធជើងចាស់របស់កម្ពុជា១រូប លោក ទឹម ម៉ានី (ស្មេរ)។ លោក ទឹម ម៉ានី (ស្មេរ) គឺជាអ្នកនិពន្ធជើងចាស់ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងវិស័យតែងនិពន្ធដែលមកដល់ពេលនេះ លោកបានសរសេរសៀវភៅបានចំនួន៣៤២ចំណងជើងរួចមកហើយ។ លោក ទឹម ម៉ានី (ស្មេរ) និងឧកញា ជា តុងហ៊ួរ បានសហការសរសេរសៀវភៅ«ផែនទីជីវិត»នេះ មានកម្រាស់ដល់ទៅ៥៩៩ទំព័រ ហើយសៀវភៅនេះ បង្ហាញ និងបរិយាយពីចំណេះដឹងពិតជាក់ស្តែង និងបទពិសោធជីវិតពិតរបស់ឧកញ៉ា ជា តុងហ៊ួរ នៅក្នុងពិភពជំនួញ និងនៅក្នុងសង្គមជាក់ស្តែងដែលលោកបានឆ្លងកាត់ប្រមាណជាង១៥ឆ្នាំ។ សៀវភៅនេះ ក៏បកអាក្រាតផងដែរពីទម្រង់នៃការឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំង ការចាញ់បោកទៅលើជំនឿអរូបីផ្សេងៗ។

ឧកញ៉ា ជា តុងហ៊ួរ ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន CTH Empire Group ស្ថាបនិកក្រុមហ៊ុន CTH Capital ស្ថាបនិកក្រុមហ៊ុន Unique Group និងជាអគ្គនាយកក្រុមហ៊ុន ផ្សារ អេអាយ ភីអិលស៊ី បានលើកឡើងថា មូលហេតុសំខាន់ដែលលោកនិពន្ធសៀវភៅនេះឡើង គឺក្នុងគោលបំណងសាបព្រោះនូវចំណេះដឹង និងបទពិសោធពិតនៅក្នុងសង្គមដែលបានឆ្លងកាត់ជាង១៥ឆ្នាំមកនេះ។ ទាំងអស់នេះ នឹងក្លាយជាផ្លូវ ជាគន្លឹះមួយដល់ប្រជាពលរដ្ឋដែលតែងតែខិតខំព្យាយាមស្វែងរក និងទៅឱ្យដល់គោលដៅជីវិតដែលខ្លួនបានប៉ងប្រាថ្នា។

ឧកញ៉ា ជា តុងហ៊ួរ បានអះអាងថា៖ «គោលដៅរបស់ខ្ញុំធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់អាចទទួលបាននូវគំនិតជាក់ស្តែងនៅក្នុងសង្គម ជៀសវាងពួកគាត់ព្រាវៗមិនច្បាស់លាស់ ធ្វើឱ្យខាតពេលរាប់ឆ្នាំ ហើយពេលខ្លះទៀត បើពួកគាត់ព្រាវខុសកន្លែង គឺខាតទាំងពេល ខាតទាំងលុយកាសរាប់ម៉ឺនរាប់សែនដុល្លារ ជាប់បំណុលនៅធនាគារទៀត។ ដូច្នេះ សៀវភៅនេះ នឹងបង្ហាញដល់ពួកគាត់គ្រប់បែបយ៉ាង រួមទាំងការជឿជំនឿខុសឆ្គង ដូចជា គ្រូហុងស៊ុយ គ្រូចូលរូប គ្រូមន្តអាគម ឥសី តាបស អារុកអារក្ខអ្នកតាជាដើម»។ បើតាមឧកញ៉ា ជា តុងហ៊ួរ អ្វីដែលលោកលើកឡើងនៅក្នុងសៀវភៅ«ផែនទីជីវិត» គឺសុទ្ធសឹងតែជារឿងរ៉ាវពិតជាក់ស្តែងដែលលោកបានឆ្លងកាត់ ក៏ដូចជា រឿងរ៉ាវពាក់ព័ន្ធនឹងជំនឿដែលលោកធ្លាប់បានចាញ់បោកគេកន្លងមក។
មួយវិញទៀត សៀវភៅ«ផែនទីជីវិត» ក៏និយាយផងដែរពីកលល្បិចនៃការបោកប្រាស់នៅក្នុងជំនួញក្រោមរូបភាពផ្សេងៗ ដូចជា រូបភាពវិនិយោគចំណេញប្រាក់ច្រើន ដាក់លុយបានលុយ ការធ្វើតំណាងចែកចាយផលិតផល ក៏ដូចជា ទីផ្សារបណ្តាញដែលសុទ្ធតែជាល្បិចកលដែលប្រជាពលរដ្ឋខ្មែរតែងតែជួបប្រទះ និងចាញ់បោក។ ឧកញ៉ា ជា តុងហ៊ួរ បានបញ្ជាក់ថា ល្បិចកលទាំងអស់នេះ គឺមានការបកអាក្រាត និងបកស្រាយបង្ហាញនៅក្នុងសៀវភៅ«ផែនទីជីវិត» ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរចាញ់បោកគេតទៅទៀត។ លើសពីនេះ សៀវភៅ«ផែនទីជីវិត» ក៏មានបង្ហាញពីរបៀបនៃការចាប់ផ្តើមរកស៊ី រកស៊ីបែបណាទើបទទួលបានផល ទើបទទួលបានជោគជ័យ និងបង្ហាញពីរបៀបនៃការដាក់ទុនវិនិយោគដែលត្រឹមត្រូវ និងមិនចាញ់បោកគេថែមទៀតផង។

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖«ខ្ញុំចង់ឃើញប្រជាពលរដ្ឋយើងដើរលើផ្លូវត្រូវ ចង់ឃើញពួកគាត់ជោគជ័យ មិនចង់ឃើញឡើយពួកគាត់ចាញ់បោកគេ លង់ខ្លួន អស់លុយអស់កាស រហូតជាប់បំណុលនៅធនាគារទៀត។ អ្វីដែលខ្ញុំបានឆ្លងកាត់ អ្វីដែលខ្ញុំធ្លាប់បានចាញ់បោកគេ ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរយើងដើរតាមគន្លងរបស់ខ្ញុំឡើយ ដូច្នេះហើយ ទើបខ្ញុំខិតខំសរសេរចេញជាសៀវភៅផែនទីជីវិតនេះឡើង»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


