ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង Matt ចេញមុខឆ្លើយតបជំនួស ក្រោយល្បីបែកបាក់ជាមួយមិត្តប្រុសហាយសូរ
គូស្នេហ៍តារាសម្ដែង Matt Peeranee និងអ្នកជំនួញហាយសូរ Songkran Techanarong កំពុងរងពាក្យចចាមអារ៉ាមជាច្រើនដែលថា ពួកគេបានចែកផ្លូវគ្នា បន្ទាប់ពីមិនឃើញវត្តមានរបស់ពួកគេក្នុងកម្មវិធីសំខាន់ៗ និងខានឃើញរូបថតគូនៅលើបណ្ដាញសង្គម។

មកទល់នឹងថ្ងៃនេះ មិនទាន់មានសាមីខ្លួនខាងណាចេញមុខបកស្រាយឡើយ ទើបធ្វើឱ្យទស្សនិកជនអន្ទះសារចង់ដឹងការពិតគ្រាប់គ្នា។ ថ្វីត្បិតមន្ទិលមិនទាន់ទទួលបានចម្លើយផ្ទាល់មាត់ពីសាមីខ្លួនទាំងពីរ ប៉ុន្តែអ្នកគ្រប់គ្រងរបស់តារាសម្ដែង Matt បានចេញមុខឆ្លើយតបនៅថ្ងៃទី២០ ខែមេសា នេះថា ពួកគេមិនបានបែកគ្នា ដូចពាក្យចចាមអារ៉ាមនោះទេ។

ប្រាប់ទៅកាន់កម្មវិធី APOP TODAY តាមទូរសព្ទ អ្នកគ្រប់គ្រងរូបនោះថា ខាង Matt Peeranee បានបញ្ជាក់រួចហើយ នាង និង Songkran មិនទាន់បែកគ្នានៅឡើយ។ មិនតែប៉ុណ្ណោះ ភាគីខាងប្រុសតែងតែលើកទឹកចិត្តឲ្យនាងចូលរួមសម្ដែងរឿងថ្មីទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានគេឃើញមិត្តប្រុសហៃសូ Songkran បណ្ដើរស្រីផ្សេងក្រៅពី Matt
ចុចអាន៖ YG ស្នើឱ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមស្នេហារវាង Rosé និង Kang Dong Won
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


