ជីវិតកម្សាន្ដ
តារា ថៃ ៥ គូ ប្រកាសផ្ដាច់ទំនាក់ទំនងលែងជាគូស្នេហ៍ដោយគ្មានអាល័យ
កាលពីពេលថ្មីៗនេះ តារាថៃជាច្រើនគូបានបែកគ្នាជាបន្តបន្ទាប់ មានទាំងការទម្លាក់តម្រុយមុនបែក ខណៈគូខ្លះចេញមុខប្រាប់ដល់មហាជនភ្លាមៗថាពួកគេពិតជាប្រេះឆាពិតមែន។
ត្បិតថាដំណឹងមួយនេះសោកសៅសម្រាប់អ្នកគាំទ្រក្ដី ប៉ុន្តែមិនថាហេតុផលណាក៏គេជឿថា គ្រប់គ្នាគោរពការសម្រេចចិត្តរបស់គូស្នេហ៍នីមួយៗ បើទោះបីជាគូស្នេហ៍ខ្លះមិនទាន់ចេញមុខឆ្លើយថាបែកគ្នាច្បាស់ការក្ដី។
១ Rakwanee Kamsing និង Tongtong Kitsakorn

មកដល់គូដំបូងរបស់តារាស្រី Rakwanee ដែលទើបតែបែកគ្នាជាមួយប្រុសសង្ហា Tongtong កាលពីថ្ងៃបុណ្យសង្ក្រាន្តកន្លងមក។ ប៉ុន្តែរហូតមកដល់ពេលនេះគូស្នេហ៍មួយគូនេះ នៅតែមិនទាន់ចេញមុខទម្លាយពីបញ្ហាថាបណ្ដាលមកពីអ្វីនោះទេ។ ដំណឹងនៃការប្រេះឆាមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងសោកស្ដាយដល់ទំនាក់ទំនងពួកគេដែរ។
២ Matt និង Songkran

ចំណងស្នេហ៍៥ឆ្នាំបានប្រេះឆា ក្រោយតារាសម្ដែង Matt Peeranee បានចេញមុខប្រាប់អ្នកសារព័ត៌មានថា ពួកគេបែកគ្នាតាំងពីចុងឆ្នាំមុន។ បើទោះជាមិនបានបញ្ជាក់ថាមិនមានភាគីទីបី ប៉ុន្តែពេលនេះ Songkran ត្រូវមហាជនដឹងថាលោកកំពុងតែមានមិត្តស្រីថ្មីហើយ។
៣ Atsadaporn Siriwattanakul និង Thanwa Suriyajak

ការបែកគ្នារបស់គូស្នេហ៍មួយគូនេះបានធ្វើមនុស្សជាច្រើនខកចិត្តយ៉ាងខ្លាំង ស្របពេលដែល Asadaporn បានបង្ហោះរឿងនេះមុននឹងការប្រកាសពី Status មិត្តប្រុស Thanwa Suriyajak តាមរយៈ Instagram។ ទោះយ៉ាងណានេះគឺជាការសម្រេចចិត្តរបស់អ្នកទាំងពីរ ក្រោយទាក់ទងគ្នាជាង៨ឆ្នាំ ប៉ុន្តែទោះជាបាត់បង់មិត្តស្រីក៏ដោយ ក៏ទទួលបានមិត្តល្អត្រឡប់មកវិញដូចគ្នា។
៤ Bow Benjawan និង Got Jirayu

Bow Benchawan និងមិត្តប្រុស Got Jirayu ក៏ជាគូស្នេហ៍ដែលមហាជនខកចិត្តខ្លាំង បន្ទាប់ពីគេសង្កេតឃើញថា ភាគីខាង Bow បានលុបរូបថតគូស្នេហ៍ចេញពី IG ចោលទាំងស្រុង។ មហាជនជាច្រើនគាំទ្រ និងមិនចង់ឲ្យពួកគេបែក ព្រោះពួកគេជាគូស្នេហ៍មួយគូទៀតដែលរួមរស់ជាមួយគ្នាជាយូរមកហើយ ជាពិសេសក៏ជាគូស័ក្តិសមផងដែរ។
៥ Jetrin Wattanasin និង Pin Kejmanee

គូស្នេហ៍វ័យចំណាស់ Jetrin Wattanasin និង Pin Kejmanee សឹងតែធ្វើឲ្យទស្សនិកជនសោកស្ដាយយ៉ាងខ្លាំងក្រោយធ្លាយព័ត៌មានថា បានសម្រេចចិត្តលែងលះគ្នា។ ជាពិសេស ក្រោយឃើញថាអ្នកទាំងពីរបាន Unfollow គ្នាទៅវិញទៅមកនៅលើ Instagram។ ហើយខាងភរិយា Pin ក៏បន្តបង្ហោះរឿងសោកសៅទៀតផង ។ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ពីភាគីទាំងពីរនោះទេ។ ទោះមិនបានចេញមុខបដិសេធព័ត៌មាននេះតាមវិធីណាក្ដី តែប្ដីប្រពន្ធគូនេះ ត្រូវបានគេចាត់ទុកថាជាដំណឹងគួរឲ្យភ្ញាក់ផ្អើលខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយតម្លៃសាលា Harrow ដែលគូស្នេហ៍សេដ្ឋី Not-Chompoo ត្រៀមបញ្ជូនកូនប្រុសភ្លោះទៅសិក្សានៅ អង់គ្លេស
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


