ជីវិតកម្សាន្ដ
ទម្លាយតម្លៃសាលា Harrow ដែលគូស្នេហ៍សេដ្ឋី Not-Chompoo ត្រៀមបញ្ជូនកូនប្រុសភ្លោះទៅសិក្សានៅ អង់គ្លេស
មិនមែនត្រឹមជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារមួយមុខនោះទេ ប៉ុន្តែសេដ្ឋី Wisarut និង ភរិយា Chompoo Araya យកកូនប្រុសភ្លោះទាំងពីរទៅមើលសាលាដ៏ល្បីល្បាញ Harrow School ស្ថិតនៅទីក្រុងឡុងដ៏ នៃប្រទេសអង់គ្លេស ខណៈថ្លៃសិក្សាពិតជាមិនធម្មតានោះទេ។

សាលា Harrow គឺជាសាលាចាស់និងល្បីល្បាញសម្រាប់ក្មេងប្រុស ហើយមានប្រវត្តិគួរឲ្យចាប់អារម្មណ៍ ដោយវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៥៧២ ក្រោមធម្មនុញ្ញដែលផ្តល់ដោយព្រះមហាក្សត្រ មហាក្សត្រី Elizabeth I ត្រូវបានគេចាត់ទុកថាជាសាលាដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រទេសអង់គ្លេស ដោយមានប្រវត្តិជាង ៤៥០ ឆ្នាំ។
ដោយឡែក ចំពោះតម្លៃសិក្សារបស់សាលា Harrow ក៏មិនធម្មតាដែរ។ យោងតាមគេហទំព័រ Harrow School តម្លៃសិក្សាសម្រាប់ឆ្នាំ ២០២២/២៣ គឺស្មើនឹង £15,570 (២៩,២៩២ដុល្លារ) រួមទាំងអាហារ ថ្លៃសិក្សា សៀវភៅសិក្សា សម្ភារៈការិយាល័យ និងបោកគក់ ដែលនឹងត្រូវបង់ជាមុនត្រឹមថ្ងៃដំបូងនៃអាណត្តិ សម្រាប់មុខវិជ្ជាបន្ថែម នឹងត្រូវគិតថ្លៃបន្ថែមផ្សេងទៀតផងដែរ។ ងាកមកថ្លៃដាក់ពាក្យ ឬថ្លៃចុះឈ្មោះនឹងមានចំនួន ៣៥០ ផោន ដែលមិនអាចដកវិញនៅពេលក្រោយបាននោះទេ។
ទោះយ៉ាងណា តារាសម្ដែងរៀមច្បងរូបនេះក៏ធ្លាប់បាននិយាយថា ៩ឆ្នាំទៀតនាងអាចនឹងឈប់ពីសិល្បៈ ដើម្បីត្រៀមមើលថែរកូនៗដែលកំពុងសិក្សានៅអង់គ្លេស ប៉ុន្តែ Chompoo Araya មិនទាន់ប្រាកដចិត្តមួយរយភាគរយទេថានឹងលាឈប់ ស្របពេលដែលនាងថា ចាំពេលវេលានោះមកដល់សិន៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


