Connect with us

ជីវិតកម្សាន្ដ

ខ្វះខាតពណ៌ផ្កាឈូកជាសកល ក្រោយខ្សែភាពយន្ត “Barbie” ប្រើអស់ច្រើនពេក

បានផុស

នៅ

យោង​តាម​ទស្សនាវដ្ដី Architectural Digest បានឲ្យដឹងថា ខ្សែភាពយន្ត “Barbie” របស់អ្នកដឹកនាំរឿង Greta Gerwig ប្រើពណ៌ផ្កាឈូកច្រើនពេក បណ្ដាលឲ្យមានការខ្វះខាតពណ៌នេះសឹងទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Gerwig និយាយប្រាប់ទស្សនាវដ្ដីថា នាងបានជួលអ្នករចនាផលិតកម្មឈ្មោះ Sara Greenwood និងអ្នកតុបតែងឈ្មោះ Katie Spencer ដើម្បីរចនាផ្ទះរបស់ Barbie នៅ Warner Bros ទៅជាពណ៌ផ្កាឈូកស្ទើតែទាំងស្រុង ព្រោះពណ៌ផ្កាឈូកជាពណ៌ដែលធ្វើឲ្យក្មេងស្រីភាគច្រើនគិតដល់ Barbie មុនគេ បូករួមទាំងខ្លួននាងផ្ទាល់ផងដែរ ។

ដូចនេះហើយទើបអ្នករចនាផលិតកម្មឈ្មោះ Sara បានប្រាប់ទស្សនាវដ្ដីថា ការតុបតែងឈុតឆាករឿង Barbie ជាហេតុបណ្ដាលឲ្យខ្វះខាតថ្នាំលាប Rosco ពណ៌ fluorescent ជាលក្ខណៈអន្តរជាតិតែម្ដង ។ “ពិភពលោកអស់ពណ៌ផ្កាឈូករលីង” នាងនិយាយទៅកាន់ Architectural Digest ។

គួរបញ្ជាក់ថា សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រ ឬរង់ចាំទស្សនាខ្សែភាពយន្ត Barbie រឿងនឹងចាក់ផ្សាយនៅតាមរោងកុនក្នុងថ្ងៃទី ២១ ខែកក្កដា ដែលមានតារាស្រី Margot Robbie ជាតួ Barbie និងតារាប្រុស Ryan Gosling ជាតួមិត្តប្រុសរបស់នាងឈ្មោះ Ken ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ គ្រាន់តែសក់ ត តួអង្គរឿង “ទេពមច្ឆាតូច” ចំណាយជាង ១០ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម