ជីវិតកម្សាន្ដ
៦ យ៉ាង គួរឲ្យចាប់អារម្មណ៍ពីតួអង្គនៅក្នុងរឿង Barbie
តារាសម្ដែង Margot Robbie ដែលជាតួអង្គមួយរូបក្នុងរឿង Barbie កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែរឿងនេះល្បីថា ប្រើពណ៌ផ្កាឈូកច្រើនរហូតបណ្ដាលឲ្យខ្វះខាតជាសកលលោក ។

ទន្ទឹមនោះ សម្រាប់អ្នកដែលចូលចិត្តតារាសម្ដែង Margot ក៏គួរស្វែងយល់ពីរឿងប្លែកៗមួយចំនួនរបស់តួអង្គមួយនេះដូចជា៖
១. អាជីពដែលនាងស្រមៃចង់ធ្វើ
Margot Robbie ធ្លាប់ទម្លាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Buzzfeed កាលពីឆ្នាំ ២០១៩ ថា នាងចង់ធ្វើជាម្ចាស់សណ្ឋាគារ ឬអ្នកលេងសៀកក៏បាន ។

២. Margot ចូលចិត្តរឿង Harry Potter
ចំណែកភាពយន្តវិញ Margot ចូលចិត្តរឿង Harry Potter ខ្លាំងណាស់ រហូតដល់ថ្នាក់កុហកពេទ្យភ្នែកថា ខ្លួនពិតជាត្រូវការវ៉ែនតាទើបអាចមើលឃើញ ។ នេះបើយោងតាមអ្វីដែលនាងនិយាយលើកម្មវិធី The Graham Norton ក្នុងឆ្នាំ ២០២០ ។

៣. តារាដែលនាងពេញចិត្តបំផុតគឺ 50 Cent
ការជួបជាមួយតារារ៉េប 50 Cent ធ្វើឲ្យ Margot ត្រេកអរបំផុត ។ អ្នកទាំងពីរបានជួបគ្នានៅទិវាសប្បុរសធម៌ប្រចាំឆ្នាំ ២០១៥ ដែលរៀបចំដោយ Cantor Fitzgerald និង BGC ក្នុងទីក្រុងញូវយ៉ក ។

៤. Margot ជប់លៀងខួបកំណើតអាយុ ២៤ ឆ្នាំ រយៈពេល ២៤ ម៉ោង
នៅឆ្នាំ ២០១៤ នាងបានជប់លៀងខួបកំណើត ២៤ ឆ្នាំ រយៈពេល ២៤ ម៉ោងពេញ ក្នុងទីក្រុងឡុងដ៍ ជាមួយមិត្តជិតស្និទ្ធ ដែលកម្មវិធីនោះចាប់ផ្ដើមពីម៉ោង ៩ ព្រឹកទៅ ។

៥. នាងធ្លាប់ធ្វើពុតជាស្លាប់
Margot ធ្វើពុតជាស្លាប់កាលពីនៅក្មេងដោយយកកាំបិត និងទឹកប៉េងប៉ោះមកលាបខ្លួន ហើយដេកស្ងៀមជិត ៤០ នាទី ធ្វើឲ្យអ្នកមើលថែដែលនាងស្អប់ឈប់មកធ្វើការទៀត ។

៦. Margot មិនអាចគេងដោយគ្មានតុក្កតារបស់នាងទេ
Margot មានតុក្កតាទន្សាយដ៏ចាស់មួយឈ្មោះ Bunny ដែលនាងបានជាកាដូរតាំងពីទើបនឹងកើតមកម្ល៉េះ ។ ស្វាមី Margot តែងតែគប់តុក្កតានោះចេញពីលើគ្រែ ធ្វើឲ្យនាងខឹងគាត់ជាខ្លាំង ហើយមានតែម្ដាយ Margot ប៉ុណ្ណោះដែលអាចដេរ និងបោកតុក្កតាសំណព្វចិត្តខាងលើបាន ។

គួរបញ្ជាក់ដែរថា រឿង Barbie ដែលមានតារាស្រី Margot Robbie ដើរតួ Barbie និងតារាប្រុស Ryan Gosling ដើរតួមិត្តប្រុសរបស់នាងឈ្មោះ Ken នឹងចាក់ផ្សាយតាមរោងកុននៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តួអង្គរឿង Barbie ទម្លាយការពិត ក្នុងវគ្គដោះស្បែកជើង ដែលកំពុងល្បី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


