Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញគូស្នេហ៍ Shim hyung tak មុខដូច Jungkook បេះដាក់

បានផុស

នៅ

តារា​សម្ដែង​ shim hyung tak និង​គូ​ស្នេហ៍​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ក្នុង​កម្មវិធី Romantics Of Chosun គាត់បាននិយាយថាឈ្មោះរបស់នាងគឺ Hirai Saya មកពី​ជប៉ុន។ អ្វីគួរឲ្យកត់សម្គាល់ នៅពេល​ដែល​នាង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ភ្លាម នាង​ស្រាប់​តែ​ល្បីពេញ​អ៊ីនធឺណិតដោយសារ​តែរូបរាង​ស្រដៀង​ទៅនឹង Jungkook សមាជិក​ក្រុម BTS ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រូបភាព​ដែល​ថត​បាន​ពី​កម្មវិធី គេ​អាច​មើល​ឃើញ​ថា គូស្នេហ៍​របស់តារាសម្ដែងប្រុស Shim Hyung Tak មាន​រូបរាង​គួរ​ឲ្យ​ស្រលាញ់។ ជាពិសេស នាងភ្នែកមូលធំនិងមុខតូច ដែលធ្វើឲ្យ​មនុស្សជាច្រើននឹកដល់ Jungkook ពេលបង្ហាញខ្លួនលើកដំបូង។ សូម្បីតែអ្នកនិយមលេង​អ៊ីនធឺណេត​កូរ៉េជាច្រើនបាន​លាន់មាត់ដោយការភ្ញាក់ផ្អើលថា “Wow ពួកគេមើលទៅដូចជា​កូនភ្លោះ” “ហេតុអ្វីបានជាពួកគេ​ស្រដៀង​គ្នាដូច្នេះ” “ទោះបីជាខ្ញុំនិយាយ​ថាពួកគេជាបងប្អូនប​ង្កើតខ្ញុំនៅតែជឿជាក់” “ខ្ញុំជាអ្នកគាំទ្រ BTS ហើយពួកគេពិតជា មើល​ទៅ​ដូច​គ្នា” “Jungkook ពាក់​សក់ឬ?”

ដោយឡែក​កាលពី​ថ្ងៃទី០៤ ខែមេសា យោង​តាម​ការ​រាយការណ៍ថា Shim Hyung Tak នឹងរៀបការជាមួយនារីជប៉ុន​ដែលមានអាយុតិចជាងគាត់ ១៨ ឆ្នាំនៅខែកក្កដា​ឆ្នាំនេះ។ តារាសម្តែងរូបនេះ​បានផ្តល់ការសរសើរជាច្រើនដល់គូដណ្តឹងរបស់គាត់ថា “នាងគឺជាមនុស្សដែលមិនចេះកុហក​​ហើយស្រស់ស្អាតខ្លាំងណាស់” ។ លើសពីនេះ Shim Hyung Tak ក៏បានចែករំលែក​ឧបសគ្គ​ភាសា​នៅពេលទំនាក់ទំនងជាមួយមិត្តស្រីរបស់គាត់ផងដែរ។ ដូច្នេះហើយគាត់ និង Hirai Saya ជារឿយៗត្រូវប្រើកម្មវិធីបំប្លែងភាសា ដើម្បីដោះស្រាយការ​លំបាក នៅពេលពួកគេទាំងពីរទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម