ជីវិតកម្សាន្ដ
គាំទ្រ ! តារាប្រុស សិរី វង្ស បំផុសយុវជនចូលរួមម្នាក់១០០០រៀលដើម្បីល្ខោនខោលខ្មែរ
ភ្នំពេញ ៖ លោក សិរី វង្ស តារាសម្តែងនិងគ្រូក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សានិងលើកតម្កើនវិស័យល្ខោនខោលនោះ ពេលនេះលោកបានចេញមុខបំផុសឲ្យមហាជននិងយុវជនខ្មែរបរិច្ចាគថវិកាម្នាក់ត្រឹម១០០០រៀលដើម្បីគាំទ្រវិស័យមួយនេះ។

ចំពោះការចេញមុខបំផុសនិងអំពាវនាវពីសំណាក់តារាសម្តែងដែលជាគូស្នេហ៍តារាស្រីកញ្ញា ពេជ្រ ចរណៃគឺលោក សិរី វង្ស នេះខណៈដែលវិស័យល្ខោនខោលបច្ចុប្បន្នហាក់មិនសូវមានការគាំទ្រច្រើនពីយុវវ័យខ្មែរនោះទេ។

ស្ថិតក្នុងទម្រង់ល្ខោនខោលលោក សិរី វង្ស បានថ្លែងបញ្ជាក់ថា ចូលរួមថែរក្សាគាំទ្រនិងផ្សព្វផ្សាយសូមបន្តចូលរួមគាំទ្រក្នុងឆន្ទ:ជាខ្មែរតែមួយដើម្បីសិល្បៈវប្បធម៌របស់ខ្មែរ។ ១០០០រៀលដើម្បីល្ខោនខោលសង្ឃឹមថាបងប្អូននៅតែបន្តចូលរួមឧបត្ថម្ភជាមួយពួកយើង។

ជាមួយគ្នានោះលោក សិរី វង្ស ក៏បានធ្វើការអំពាវនាវទៀតថា សូមបងប្អូនយុវជនខ្មែរចូលរួមនិងផ្សព្វផ្សាយទាំងអស់គ្នា ដើម្បីលើកស្ទួយការក្នុងការថែរក្សាការពារនិងលើកតម្កើនវិស័យល្ខោនខោលរបស់ខ្មែរឲ្យកាន់តែល្បីល្បាញខ្លាំងលើឆាកអន្តរជាតិ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


