ជីវិតកម្សាន្ដ
កក្រើកទៀតហើយ! សិល្បករ-សិល្បការិនីល្បីៗជាច្រើនដួង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ»
ពិតជាកក្រើកទៀតហើយសម្រាប់អ្នករស់នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបអង្គរ ដោយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២។

ចំពោះព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ នេះ រៀបចំឡើងដើម្បីចូលអបអរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការដាក់បញ្ចូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើទឹកដីអង្គរខេត្តសៀមរាប។ ក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ នឹងមានការចូលរួមសម្ដែងដោយសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ទៀតផង។

ព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» ដែលត្រៀមធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី ១៤ ខែធ្នូខាងមុខ ក៏មានការបង្ហាញទស្សនីយភាពដូចជា ការសម្ដែងរបាំបុរាណ ,ល្ខោនស្រមោលស្បែកធំ , ល្ខោនខោល, គុនល្បុក្កតោ នាបរិវេណខាងកើតប្រាសាទអង្គរវត្ត។ ក្នុងនោះមហាជនជនក៏អាចចូលរួមទស្សនាបានដោយសេរីចាប់ពីវេលាម៉ោង ០៥ ល្ងាច។

នៅលើទំព័រហ្វេសប៊ុករបស់លោក ទិត្យ ថាវរិទ្ធ ក៏បានបង្ហោះរូបភាពដោយមានខ្លឹមសារថា នៅពេលដែលគ្រប់គ្នាតែងនិយាយថា ស្រឡាញ់វប្បធម៌ សូមបន្តនូវក្តីស្រឡាញ់ជាអមត សូមចូលរួមលើកស្ទួយការពារវប្បធម៌របស់ជាតិយើងសូម្បីត្រឹមការចូលរួមទស្សនាលើកទឹកចិត្ត ឬ Like & share។

លោកបន្តថា ឈុតល្ខោនខោល, គុនល្បុក្កតោ នឹងត្រូវបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


