ជីវិតកម្សាន្ដ
សេង សុខឃីម ទម្លាយរូបថតអនុស្សាវរីយ៍ ១ឆ្នាំជាមួយ ចឺម អមខ្លឹមសារដ៏ចាក់ដោត
ក្រោយពីផ្តាច់ទំនាក់ទំនងស្នេហាជាមួយតារា ចម្រៀងសម្បូរស្នេហ៍ ដែលគេចាត់ទុកថា ជាព្រាននារី នាយ ចឺម នោះ គិតមកដល់ពេលនេះមានរយៈ ពេល ប្រមាណ ១ឆ្នាំមកហើយ។ ខណៈសុខៗស្រាប់តែអតីតសង្សារតារាប្រុសរូបនេះ អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានទម្លាយរូបថតរម្លឹកនូវអនុស្សាវរីយ៍ ថែមទាំងពោលមួយប្រយោគយ៉ាងចាក់ដោត។

មហាជនធ្លាប់នៅចាំបានថា កាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់ អ្នកនាង សេង សុខឃីម បានទម្លាយរឿងជុំវិញការបែកបាក់ស្នេហាជាមួយអតីត សង្សារតារាចម្រៀងវ័យក្មេង នាយ ចឺម ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញសង្គម។
ក្រោយដំណឹង នៃការបែកបាក់នេះ គេឃើញថាអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់។

យ៉ាងណាមិញ រឿងរ៉ាវនេះត្រូវបានស្ងប់ស្ងាត់មួយរយៈពេល បន្ទាប់ពីការចែកផ្លូវដើរផ្សេងគ្នា ពេលនេះ ស្រាប់តែអតីតសង្សារនាយ ចឺម អ្នកនាង សេង សុខឃីម បានរម្លឹកដល់អតីតកាល និងអនុស្សាវរីយ៍ល្អៗជាច្រើនធ្លាប់សាងឡើងរួមគ្នាជាមួយនាយ ចឺម ។ ក្នុងនោះ អ្នកនាង សុខឃីម ក៏បានបញ្ជាក់ច្បាស់ជុំវិញទំនាក់ទំនងជាមួយនាយ ចឺម ដែលនៅសល់អំឡុងបច្ចុប្បន្ននេះ។

អ្នកមេម៉ាយចាយរាងរូបស្រស់ សេង សុខឃីម បានបញ្ចេញរូបភាពដោយភ្ជាប់ និងខ្លឹមសារខ្លីដូច្នេះថា «១ឆ្នាំ ហើយ គិតៗទៅពេលវេលាពិតជាដើរលឿនមែន ដូចកុហក»។
ជាមួយគ្នានេះ មានខ្លះបានសួរថានឹកគេមែន ? ត្រូវគ្នាវិញមែនបង? ។ ចំណែកខ្លះទៀត បាននិយាយថាចំណុចល្អយើងមានច្រើនតែគេឃើញចំណុចអាក្រក់យើងតូចមួយ។យើងមានអនុស្សាវរីយ៍មិនអាចភ្លេចបាន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


