ជីវិតកម្សាន្ដ
អ្នកនាង ច័ន្ទ តារាទី ទម្លាយរូបភាពដ៏កម្រជាមួយលោក ទេព រិន្ទដារ៉ូ អ្នកគាំទ្រសរសើរគ្រប់គ្នា
លោក ទេព រិន្ទដារ៉ូ ដែលជាតារាសម្ដែងភាពយន្តជើងចាស់មួយរូបដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈ នាអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ រួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី ដែលជាដៃគូរសម្ដែងដ៏ស័ក្ដិសមបំផុតនាសម័យនោះ។

ទៀតសោត ក៏នៅមានតារាសម្ដែងប្រុស-ស្រី ល្បីៗមួយចំនួនទៀតរួមការងារសិល្បៈជាមួយលោកផងដែរ តួយ៉ាងដូចជាតារាស្រីអ្នកនាង ច័ន្ទ តារាទី និងនារីរ័ត្ន គន្ធា ជាដើម។
ជាមួយគ្នានោះ គិតរហូតមកទល់បច្ចុប្បន្ន សម្រាប់តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺបានប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប្រមាណជា ៣០ មកឆ្នាំហើយ ខណៈប្រជាប្រិយភាព និងទីផ្សារសម្ដែងនៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយ។ លើសពីនេះទៀត លោក ទេព រិន្ទដារ៉ូ ក៏ជាតួអង្គប្រុសមួយរូបធ្លាប់រួមសម្ដែងភាពយន្តជាច្រើនជាមួយអ្នកនាង ច័ន្ទ តារាទី ផងដែរ ។

ទន្ទឹមនេះ រឿងដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេលនេះ ស្រាប់តែសុខៗ តារាសម្ដែងរួមជំនាន់ គឺអ្នកនាង ច័ន្ទ តារាទី បានទម្លាយរូបភាពដ៏កម្រ ចាប់តាំងពីចូលប្រឡូកសិល្បៈជាមួយលោក ទេព រិន្ទដារ៉ូ តាមរយៈភាពសិទ្ធស្នាល។
ក្នុងនោះអ្នកនាង ច័ន្ធ តារាទី បានលើកឡើងថា អ្នកនាងមិនដែលបានឱបគ្នានៅក្រៅឆាកម្ដងណាទេ បន្ទាប់ពីការថតភាពយន្តចប់មួយរឿងៗជាមួយលោក ទេព រិន្ទដារ៉ូ ។

អ្នកនាង ច័ន្ធ តារាទី បានបង្ហោះរូបភាព ភ្ជាប់ខ្លឹមសារដូច្នេះថា «សុំឱបបង្អួតក្មេងៗបន្តិចចុះ កាលនៅពីក្មេងថតចប់ មិនដែលបានឱបគ្នាទេ ដល់ពេលអស់អារម្មណ៍ ទើបបានឱបគ្នាលេង»។
តាមរយៈខ្លឹមសារនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ស្ទើរគ្រប់គ្នាដោយខ្លះសរសើរពីទំនាក់ទំនងរបស់តារាជើងចាស់ទាំងពីរដួងខាងលើ។ ចំណែកខ្លះទៀត បានបន្តលើកឡើងថា ពួកគាត់ទាំងពីរនៅតែមានសមត្ថភាពខ្លាំងក្នុងការសម្ដែងភាពយន្តនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ដែរថា លោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួយរូបដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្ដែងអស់រយៈពេល ៣ ទសវត្សរ៍ ជាងមកហើយ និងមានប្រជាប្រិយភាពមិនចេះរីងស្ងួតមកដល់សព្វថ្ងៃ។ លោកក៏តែងទទួលបានការគាំទ្រ និងសរសើរខ្លាំងចំពោះសមត្ថភាព និងភាពរោះរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


