ជីវិតកម្សាន្ដ
ឌឿ វិសាល ស្នើពលរដ្ឋប្រុងប្រយ័ត្ន កុំជឿសម្ដីអ្នកលក់ Online ម្នាក់ ជំរុញស្ត្រីមានផ្ទៃពោះលាបឡេ
បន្ទាប់ពីមានការចែករំលែកពាក់ព័ន្ធរឿងរ៉ាវដែលមានអ្នកលក់ Online ម្នាក់ បានជំរុញស្ត្រីមានផ្ទៃពោះត្រូវលាបឡេ ឬ ប្រើគ្រឿងសម្អាងផ្សេងៗ ដើម្បីម្តាយស្អាត ហើយស្អាតដល់កូនទៀតនោះ លោក ឌឿ វិសាល ហៅ ធូ តារាចម្រៀង និងជាគ្រូពេទ្យវ័យក្មេង បានចេញមកស្នើឲ្យប្រុងប្រយ័ត្នខ្ពស់។

ខ្លឹមសារដែលត្រូវបានលោក ឌឿ វិសាល លើកឡើងនោះ បញ្ជាក់ថា «សូមបងប្អូនកុំជឿលើសម្តីរបស់អ្នកលក់ Online ម្នាក់ ដែលគាត់និយាយថា ស្ត្រីមានផ្ទៃពោះត្រូវតែលាបឡេ ឬ ប្រើគ្រឿងសម្អាងផ្សេងៗ ដើម្បីម្តាយស្អាត ហើយស្អាតដល់កូនទៀត វាមិនពិតទេ»។

តារាចម្រៀង និងជាគ្រូពេទ្យសង្ហា ឌឿ វិសាល បានបន្តថា «សូមបងប្អូនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីសុខភាពបងប្អូន និងដើម្បីអនាគតកូនរបស់បងប្អូន ព្រោះអំឡុងពេលមានផ្ទៃពោះវាជាការចាប់ផ្ដើម នៃអនាគតសុខភាពកូនរបស់បងប្អូនទៅអនាគត»។

លោក ឌឿ វិសាល បានបន្ថែមទៅកាន់ចម្ងល់មហាជនទៀតថា «ដោយសារអ្នកគ្រប់គ្នាដឹងរួចហើយថាជានរណា ហើយណាមួយទៀតខ្ញុំមិនចង់ឲ្យគាត់កាន់តែល្បី បើយកឈ្មោះបុគ្គលនោះមកនិយាយ»។

បន្ថែមពីនេះ តារាប្រុសលោក ឌឿ វិសាល បញ្ជាក់ថា «ការលើកឡើងនេះព្រោះគោលបំណងគាត់(អ្នកលក់អនឡាញ) គឺចង់ឲ្យល្បី ដើម្បីលក់ផលិតផលដាច់ តែគោលបំណងខ្ញុំគឺចង់ការពារសុខភាពប្រជាជន»។

ការពិត លោក ឌឿ វិសាល ហៅធូ គឺជាតារាចម្រៀង និងគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ហើយកន្លងមក លោកបានធ្វើឲ្យមហាជនផ្ទុះការគាំទ្រគ្រប់គ្នា បន្ទាប់ពីលោកបានបង្ហាញសកម្មភាពដ៏ល្អក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តជួយដល់អ្នកជំងឺកូវីដ-១៩។ សកម្មភាពនេះ ទទួលបានការសរសើរ និងលើកទឹកចិត្តពីមហាជនចំពោះ លោក ឌឿ វិសាល អំឡុងពេលបំពេញបេសកកម្មជាកងទ័ពអាវសជួយអ្នកជំងឺកូវីដ-១៩ នាពេលកន្លងមកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


