ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា លើកទឹកចិត្ត ចន សុទីម៉ា កុំភ្លេចក្តីស្រមៃ និងការតាំងចិត្ត
ស្របពេលបវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2023 កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី72 នៅលើឆាកអន្តរជាតិឯប្រទេស El Salvador គឺគេឃើញមានអ្នកគាំទ្រជាច្រើនសម្តែងការលើកទឹកចិត្តនាងគ្រប់គ្នា។

ចំណែកឯកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា ឯណោះវិញក៏មិនខុសគ្នានឹងអ្នកគាំទ្រដែរ ដោយតារាស្រីចាស់វស្សារូបនេះបានបង្ហាញការគាំទ្រហើយលើកទឹកចិត្តដោយភាពជឿជាក់លើសមត្ថភាព ទេពកោសល្យ របស់បវរកញ្ញាតំណាងកម្ពុជា ចន សុទីម៉ា ផងដែរ។
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានលើកឡើងដូច្នេះថា “JOHN SOTIMA You’re The Best បងមានតែពាក្យមួយម៉ាត់ទេគឺ WOW PERFECT មិនមានអ្វីច្រើនទេ ប្អូនមានរូបរាង មុខមាត់ បូករួមទាំងអត្តចរិតនេះ គឺជាភាពទាក់ទាញយ៉ាងពិសេស សូមឲ្យប្អូនកាន់តែទទួលបានការគាំទ្រកុំភិតភ័យណាធ្វើទៅតាមបែបធម្មជាតិ ដូចដែលប្អូនបានឆ្លងកាត់មកនេះចុះ កុំដាក់សម្ពាធខ្លួនឯងខ្លាំងតែមិនភ្លេចក្តីស្រមៃ និងការតាំងចិត្ត” ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ជាក់បន្ថែមថា ស្អែក (១៦ វិច្ឆិកា) ជាថ្ងៃពិសេសសម្រាប់ Miss Universe Cambodia យើងនៅក្នុងវគ្គ Preliminary Competition ។
ជាមួយគ្នានេះដែរឃើញមានការលើកទឹកច្រើនផងដែរពីសំណាក់អ្នកនិយមតាមដានវិស័យបវរកញ្ញា និងសិល្បករ-សិល្ប ការិនីខ្មែរដោយរំពឹងថា ចន សុទីម៉ា អាចចូលដល់ TOP កំពូលណាមួយនៃកម្មវិធី។

សូមជម្រាបដែរថា បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia 2023 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី72 នៅឯប្រទេស El Salvador ដូចការគ្រោងទុកកាលពីថ្ងៃទី០២ ខែវិច្ឆិកា កន្លងទៅ។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្ត ភក្តិ ក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះ នាងគឺបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


