ជីវិតកម្សាន្ដ
តារាស្រីថៃ ៨រូប ជាប់ចំណាត់ថ្នាក់ជានារីស្អាតបំផុតលើពិភពលោកនាចុងឆ្នាំ២០២៣
កាលពីចុងឆ្នាំ២០២៣ តារាស្រីថៃ៨រូបបានស្ថិតក្នុងបញ្ជីស្រីស្អាតជាងគេលើពិភពលោក ដែលនេះបានធ្វើឲ្យកំណើនស្រីស្អាតក្នុងប្រទេសមួយនេះហាក់កើនឡើងជាងឆ្នាំមុន។
យោងតាម គេហទំព័រ The 100 Most Beautiful Faces of 2023 ដែលរៀបចំដោយ TC Candler ជារៀងរាល់ឆ្នាំមានតារាល្បីៗមកពីជុំវិញពិភពលោក តែងតែមានបញ្ជីនៅក្នុងបញ្ជីមុខស្អាត ខណៈដែលឆ្នាំនេះតារាថៃ ៨ នាក់ក៏ស្ថិតក្នុងបញ្ជីកំពូលទាំង ១០០ផងដែរ។
លេខ ៦ Luknang Sitala
តារាស្រីថៃជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុង The 100 Most Beautiful Faces of 2023 ក្នុងលេខ ៦ គឺ Looknang Sitala Wongkrajang ដែលជាកូនស្រីសំណព្វចិត្តរបស់ Tua Saranyu ជាមនុស្សមានទេពកោសល្យបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តថៃ។
លេខ ១៤ Lisa សមាជិកក្រុម BLACKPINK

កាលពីឆ្នាំមុន Lisa ត្រូវបានដាក់ក្នុងបញ្ជីតារាស្រីដែលមានមុខមាត់ស្អាតជាងគេលើពិភពលោក ជាប់ចំណាត់ថ្នាក់ទី ១៤ ហើយក៏មិនមែនជារឿងចម្លែកនោះទេ ដែលនាងជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីនេះជារៀងរាល់ឆ្នាំ។ ចំពោះ Lisa នាងបានឡើងកេរ្តិ៍ឈ្មោះបន្ទាប់ពីបង្ហាញខ្លួនជាមួយក្រុម BLACKPINK ក្នុងឆ្នាំ ២០១៦ ក្រោមផលិតកម្ម YG Entertainment។ បច្ចុប្បន្ន Lisa ត្រូវបានគេចាត់ទុកថាជាតារាដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក មានអ្នក Follow ច្រើនជាង ១០០លាននាក់នៅលើ IG ចំណាត់ថ្នាក់លេខ៣០ chonnasorn sajakul ឬ sorn

Sorn អតីតសមាជិកក្រុម CLC Chonlasorn តារាស្រីថៃម្នាក់ទៀតស្ថិតក្នុងបញ្ជី The 100 Most Beautiful Faces of 2023។ នាងទទួលបានភាពល្បីល្បាញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីប្រលងចម្រៀង K-Pop Star Hunt Season 1 ក្នុងឆ្នាំ ២០១១ មុនពេលបង្ហាញខ្លួនជាលើកដំបូងនៅក្រោម CUBE Entertainment ជាអ្នកចម្រៀងសំខាន់របស់ក្រុម CLC ។
លេខ ៥០ Minnie ក្រុម (G) I-DLE

ចំណែកលេខ ៥០ បានទៅតារាស្រីដែលមានសំឡេងក្រុម Minnie (G)I-DLE ឬ Minnie Nicha Yoontrarak ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុម (G)I-DLE នៅកូរ៉េខាងត្បូងក្រោមផលិតកម្ម CUBE Entertainment Minnie ត្រូវបានគេចាត់ទុកថាជាតារាដែលមានអ្នកគាំទ្រទូទាំងពិភពលោក។ ក្រៅពីរូបសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់នាង អ្នកគាំទ្រក៏លង់ស្នេហ៍នឹងទឹកដមសម្លេងដ៏ពិសេសរបស់នាងផងដែរ។
លេខ៥៤ Rebecca Patricia Armstrong

Rebecca Patricia Armstrong ឬ Becky តារាសម្ដែងកូនកាត់ថៃ-អង់គ្លេស ក៏ត្រូវបានគេបញ្ចូលក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០ ឆ្នាំ ២០២៣ កាលពីឆ្នាំមុន។ Becky ត្រូវបានគេចុះក្នុងបញ្ជីជាមុខមាត់ស្អាតបំផុតទី ៥៤ ក្នុងលោក។ ឆ្នាំ២០២៣ គឺជាឆ្នាំមាសរបស់ Becky ព្រោះក្រៅពីមានសម្រស់ស្រស់ស្អាតធ្វើឲ្យមហាជនចាប់អារម្មណ៍ ការងាររបស់នាងនៅក្នុងស៊េរីរឿង Pink Theory (Gap The Series) ក៏ល្បីល្បាញទូទាំងពិភពលោកផងដែរ។
លេខ៧៧ Violette Wautier

តារាចម្រៀងដែលមានទឹកដមសំឡេងល្អ Violette Wautier ក៏ស្ថិតក្នុងបញ្ជីមុខមាត់ស្អាតប្រចាំឆ្នាំ ២០២៣ នាងជាកូនកាត់ថៃ-បែលហ្សិក ដែលអ្នកគាំទ្ររពេញចិត្តខ្លាំងណាស់ ព្រោះមានអ្នកបោះឆ្នោតច្រើនដូចគ្នា។ Girl V ស្អាតប្លែកខ្លាំង។
លេខ៨០ Engfa Waraha

សម្រាប់ចំណាត់ថ្នាក់លេខ៨០ ក្នុងបញ្ជីនារីដែលមានមុខស្អាតជាងគេលើពិភពលោកឆ្នាំ២០២៣ នោះគឺជារបស់បវកញ្ញា Engfa Waraha ម្ចាស់មកុដក្នុងកម្មវិធី Miss Grand Thailand 2022 និងជាលំដាប់រងក្នុងកម្មវិធី Miss Grand International 2022។
ចំណាត់ថ្នាក់លេខ៩៨ Sarocha Chankimha

បញ្ចប់ដោយចំណាត់ថ្នាក់លេខ៩៨ ដែលបានទៅលើ Sarocha Chankimha ក្រោយសម្ដែងជាគូស្នេហ៍ស្រលាញើ់ភេទដូចគ្នាក្នុងរឿង Gap The Series នោះអាចចាត់ទុកថាជារលកថ្មីនៃឧស្សាហកម្មកម្សាន្តថៃដែលនាងទទួលបានអ្នកគាំទ្រជាច្រើនដែលស្រឡាញ់និងគោរព។
យ៉ាងណាមិញ សម្រាប់ជយលាភីលេខ១ ក្នុងបញ្ជី The 100 Most Beautiful Faces of 2023 បានទៅ Nancy Jewel Mcdonie ឬ Nancy សមាជិក Momoland មកពីកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់ Aum កាល១១ឆ្នាំំមុន ទស្សនិកជនសរសើរថាមិនប្រែប្រួលសូម្បីតែបន្តិច
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


