ជីវិតកម្សាន្ដ
សម្រស់ Aum កាល១១ឆ្នាំំមុន ទស្សនិកជនសរសើរថាមិនប្រែប្រួលសូម្បីតែបន្តិច
តារាចម្រៀង Takkatan Chonlada បានបង្ហោះរូបភាពប្រៀបធៀបជាមួយ Aum Patchrapa កាលពី ១១ឆ្នាំមុនលើបណ្ដាញសង្គមផ្ទាល់ខ្លួន ក្នុងពេលដែលទស្សនិកជនជាច្រើនបានចូលមកបញ្ចេញមតិសរសើរលើសម្រស់របស់ពួកគេ ថាមិនមានអ្វីផ្លាស់ប្ដូរសូម្បីតែបន្តិចណាឡើយ។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់តារាសចម្រៀង Takkatan បាននាំយករូបថតកាលពី ១១ឆ្នាំមុន ដែលនាងធ្លាប់ថតរូបជាមួយ Aum Patchrapa មកប្រៀបធៀបគ្នា។ ក្នុងនោះផងដែរ មហាជនប្រុសស្រីជាច្រើនបានចូលទៅបញ្ចេញមតិលើរូបរបស់អ្នកទាំងពីរ ពោលគឺសរសើរថាមិនថាពេលពេលវេលាកន្លងទៅយ៉ាងណា សម្រស់របស់អ្នកទាំងពីរហាក់មិនប្រែប្រួលទៅណាសោះ។ ជាពិសេសគឺតារាសម្ដែង Aum Patchrapa តែម្ដង។
ទន្ទឹមនោះទៀតសោត តារាចម្រៀង Takkatan ក៏បានសរសេរខេបសិនសរសើរចំៗទៅកាន់មិត្តរួមអាជីពដោយ tag ចំៗទៅកាន់ Aum Patchrapa និងអ្នកចាត់ការ A Supachai ថា “Love @a_supachai1 @aum_patchrapa Cr. Aum Patcharapa Chaichua Aum Patchrapa Fanclub”។
យ៉ាងណាមិញ ក្នុងរូបភាពប៉ុន្មានសន្លឹកនោះផងដែរ អ្នកគាំទ្របានមកចុច Like សរសើរថា មិនថាប៉ុន្មានទស្សវត្សរ៍កន្លងផុតទៅយូរយ៉ាងណាក៏ដោយ មិនមានអ្វីរារាំងចំពោះសម្រស់របស់អ្នកទាំងពីរឡើយ។ ក្នុងនាមជាអ្នកគាំទ្រសូមជូនពរឲ្យមិត្តភាពរបស់គូនេះនៅតែនិរន្តរ៍ស្ថិត្សថេរយូរអង្វែងទៅរហូត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួកាច Panward បញ្ចេញភាពស៊ិចស៊ីយ៉ាងចាស់ដៃ អបអរខួបកំណើតក្នុងវ័យ ៤៤ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


