ជីវិតកម្សាន្ដ
ដើរតាមគន្លងឪពុក! លោក សុះ ម៉ាច ផ្តើមនិពន្ធបទចម្រៀងថ្មីៗបន្សល់ទុកជាស្នាដៃក្មេងជំនាន់ក្រោយ
លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិបានបញ្ជាក់ឲ្យដឹងថា ដោយការស្រលាញ់ និងដើម្បីបន្សល់ទុកស្នាដៃចម្រៀងដល់ក្មេងជំនាន់ក្រោយ ពេលនេះលោកបានចាប់ផ្តើមបន្ថែមស្នាដៃនិពន្ធបទចម្រៀងថ្មីៗដើរតាមគន្លងឪពុក។

លោក សុះ ម៉ាច បាននិយាយថា រៀនដើរតាមគន្លងលោកឪពុកដោយនិពន្ធទំនុកច្រៀង និងបទភ្លេងដោយខ្លួនឯងដើម្បីទុកជាមរតកដល់កូនៗទៅថៃ្ងមុខ។ កន្លងមកនិពន្ធទំនុកច្រៀងបានច្រើនដែរតែមិនចេះនិពន្ធបទភ្លេងទើបតែថ្មីៗនេះលោកផ្តើមនិពន្ធបទភ្លេងបាន ៥បទមកហើយដែរ។ សម្រាប់បទ(សម្រស់ក្រុងថ្មីដីអរិយក្សត្រ) គឺលោកទើបតែនិពន្ធ និងច្រៀងប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។
លោកក៏បានបញ្ជាក់ទៀតថា «ខ្ញុំក៏បាននិពន្ធបទចម្រៀង និងបទភ្លេងរួចហើយ បទ” ពលករខកស្នេហ៍ ” តាមការស្រមើស្រមៃរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមផលិតឲ្យបាននៅពេលមានធនធានគ្រប់គ្រាន់ប៉ុន្តែបើមានអ្នកឧបត្ថម្ភបទនេះនឹងចេញឆាប់ៗ ហើយម្ចាស់ឧបត្ថម្ភគឺលោក អ្នកហើយ”។

តារាជើងចាស់លោកសុះ ម៉ាច បាននិយាយថា «លោកចាប់ផ្តើមដុសខាត់សំឡេង និងចូលប្រឡូកវិស័យសិល្បៈចម្រៀងជាថ្មីវិញដោយច្រៀង និងនិពន្ធបទថ្មីតែប៉ុណ្ណោះ។ សូមជួយគាំទ្រ និងផ្តល់មតិយោបល់ផងណា៎សំណព្វចិត្តទាំងអស់គ្នា»។
ជាមួយគ្នានោះ លោកក៏បានបំផុសដែរថា គួរតែនាំគ្នាបង្កើតបទថ្មីៗដោយបញ្ឈប់យកបទមរតកដើមមកកែរទំនុកតទៅទៀតទៅទើបវិស័យចម្រៀងយើងមានការរីកចម្រើន។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈ ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


