ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ស្នើប្រជាជាតិខ្មែរគ្រប់និន្នាការនយោបាយ រួមគ្នាការពារបូរណភាពទឹកដី
តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោក សុះ ម៉ាច បានធ្វើការអំពាវនាវ និងស្នើសូមជាតិខ្មែរគ្រប់និន្នាការនយោបាយគ្រប់ស្រទាប់វណ្ណ:គ្រប់បណ្តាប្រទេសនានា រួមគ្នាការពារបូរណភាពទឹកដីយើងកុំឱ្យប្រទេសដទៃគេបំពានតទៅទៀត ព្រោះបើយើងបែកបាក់គេប្រមាថហើយ។

ការចេញមុខអំពាវនាវពីសំណាក់តារាចម្រៀង លោក សុះ ម៉ាច ធ្វើឡើង ខណ:ដែលថ្មីៗនេះមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។ លោក សុះ ម៉ាច បានរៀបរាប់ថា ពិតមែនតែខ្ញុំជាអ្នកសិល្ប:មានភារ:ថែរក្សាសិល្ប:វប្បធម៌ជាតិ តែខ្ញុំក៏តែងតែឈឺឆ្អាលរឿងជាតិទឹកដី។
តារាចម្រៀង សុះ ម៉ាច បានបន្តថា លោកតែងតែគោរពសរសើរវីរភាពរបស់កងកម្លាំងខ្មែរយើងគ្រប់ប្រភេទ ដែលបានឈរជើងពើងទ្រូងដាក់សត្រូវឈ្លានពានកន្លងមកនិងឥឡូវដើម្បីការពារទឹកដី។
លោក សុះ ម៉ាច និយាយទៀតថា ដូចដែលពលទាហានខ្មែរម្នាក់គឺលោក សួន រោន អាយុ៤៨ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីសម្បត្តិវប្បធម៌កេរ្តិ៍ដូនតា និងបានសម្តែងការសោកស្តាយ ចូលរួមរំលែកជាមួយនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពផងដែរ។
បន្ថែមពីនេះ តារាជើងចាស់ល្បីឈ្មោះរូបនេះបានលើកឡើងដែរថា “ខ្មែរយើងតែងតែទុកអ្នកជិតខាងជាមិត្តដ៏ល្អ ប៉ុន្តែពួកគេវិញមិនដូច្នោះទេគួរតែប្រយ័ត្នប្រសើរជាងនូវដានប្រវត្តិសាស្ត្រ”៕ អត្ថបទ៖ ចាន់រ៉ា

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


