ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ចែករំលែកគន្លឹះនិងលំហាត់ដង្ហើមក្នុងការច្រៀង ដើម្បីមានសំឡេងល្អ
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចេញមកចែកបូវបទពិសោធខ្លះៗ ជុំវិញនៃការប្រើសំឡេងច្រៀង ដើម្បីបានពិរោះ។ ជាក់ស្តែងលោក សុះ ម៉ាច ក៏ជាគ្រូបង្រៀនផ្នែកបង្ហាត់សិស្សផងដែរ។

លោក សុះ ម៉ាច បានរៀបរាប់ខ្លឹមសារថា “តាមការសង្កេតរបស់ខ្ញុំបងប្អូនអ្នកចម្រៀងយើងខ្លះដង្ហើមខ្លីធ្វើឱ្យការច្រៀងរបស់គាត់មិនសូវរលូនកញ្ឆិកញ្ឆក់។ ឯបងប្អូនយើងខ្លះដង្ហើមវែងដែរ តែមិនបានកំណត់ពាក្យប៉ុន្មាន ដែលម្ចាស់ដើមគាត់ច្រៀងប្រើមួយដង្ហើម។ បើគិតស្វែងយល់ហើយកែសម្រួលនោះនឹងល្អមិនខាន។”។
លោក សុះ ម៉ាច បន្តថា បើចង់បានដង្ហើមវែង ត្រូវហាត់កីឡានិងហាត់បឺតខ្យល់ផ្ទុកក្នុងសួត ឱ្យយូររួចហើយបិទមាត់បញ្ចេញខ្យល់ទៅវិញតាមធ្មេញធ្វើមួយថ្ងៃ ៧ដងព្រឹកល្ងាចនោះដង្ហើមនិងវែងមិនខាន។ តួយ៉ាង នេះជាបទពិសោធនដែលោកបានហាត់និងបង្រៀនសិស្សផងដែរ។
គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីតប្រធានសមាគមសិល្បករខ្មែរ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប:ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តា សុះម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


