ជីវិតកម្សាន្ដ
លោក សុះ ម៉ាច រម្លឹកនឹកអនុស្សាវរីយ៍ធ្លាប់អញ្ជើញបវរកញ្ញាចក្រវាល ៥ ប្រទេស មកទស្សនកិច្ចនៅកម្ពុជា
តារាចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរ ២ អណត្តិ លោក សុះ ម៉ាច បានរម្លឹកអនុស្សាវរីយ៍មុនចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរគឺ លោកធ្លាប់អញ្ជើញបវរកញ្ញាចក្រវាល ៥ ប្រទេសមកទស្សនកិច្ចនៅប្រទេសកម្ពុជា។

លោក សុះ ម៉ាច បានរៀបរាប់ភ្ជាប់រូបភាពថា នឹកអនុស្សាវរីយ៍មុនចប់អាណត្តិប្រធានសមាគមសិល្បករខ្មែរ។ លោកជាមួយក្រុមប្រឹក្សាភិបាលរួមទាំងសមាជិកបានសហការជាមួយបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកក្រៅពីផ្តល់ឱកាសឲ្យអ្នកសិល្បៈបានចេញទៅសម្ដែងឯក្រៅប្រទេសលោកក៏បានអញ្ជើញបវរកញ្ញាចក្រវាល ៥ប្រទេស មកទស្សនកិច្ចស្រុកយើង ព្រមទាំងរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យ ២ផងដែរ។
លោកបញ្ជាក់ថា «ទោះបីសមាគមសិល្បៈជំនាន់ខ្ញុំពុំមានការឧបត្ថម្ភធំធេងគគ្រឹកគគ្រេងដូចអាណត្តិក្រោយៗ ក៏ខ្ញុំ និងក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ពុះពារដឹកនាំសមាគមជួនកាលចំណាយថវិកាផ្ទាល់ខ្លួន និងថវិការដែលបានពីការជួយឧបត្ថម្ភគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេសតិចច្រើនទៅតាមសទ្ធាសន្តានចិត្តរបស់ពួកគាត់ជួយដល់អ្នកសិល្បៈចាស់ថ្មីពេលមានទុក្ខលំបាកឈឺថ្កាត់គ្រប់ពេលវេលាមិនឲ្យអ្នកសិល្បៈណាឯកោឡើយ»។

លោក សុះ ម៉ាចបាននិយាយបន្ថែមថា លោកសូមចងចាំ ដឹងគុណ និងសូមអរគុណក្រុមប្រឹក្សាភិបាលទាំង ១១រូប រួមទាំងសមាជិក និងក្រុមហ៊ុនសប្បាយៗជាពិសេសអាណាចក្រតារាដែលបានសហការបង្កើតកម្មវិធីកម្រាលព្រំក្រហមផ្តល់ពានរង្វាន់ដល់អ្នកសិល្បៈកវីនិពន្ធព្រមទាំងផ្តល់នូវថវិកាជួយសមាគមទៀតផង។

តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព និងល្បីល្បាញលោក សុះ ម៉ាច បាននិយាយទៀតដែរថា លោកក៏សូមអរគុណផងដែរចំពោះសប្បុរសជនទាំងឡាយដែលបានជួយជ្រោមជ្រែងលោកដឹកនាំសមាគមទាំង ២ អាណត្តិបានចប់ចុង ចប់ដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


