Connect with us

ជីវិតកម្សាន្ដ

វីជេ អាឡាស្កូ ស្នើសិល្បកររៀមច្បង ចែករំលែកចំណេះដឹង នៃសិល្បៈដល់អ្នកជំនាន់ក្រោយ

បានផុស

នៅ

ពិធី​ករ​រូប​សង្ហា និង​ជា​អតីត​ពលករ​នៅ​កូរ៉េ វីជេ អាឡាស្កូ បាន​ចេញ​មុខ​ស្នើ​ដល់​សិល្បករ​រៀមច្បង ជួយ​ចែករំលែក​ចំណេះដឹង​សិល្បៈ​ដល់​យុវជន​ជំនាន់​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​របស់ វីជេ អាឡាស្កូ ដោយ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​កំពុង​មាន​សិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន​បាន​ដុះ​ពន្លឺ​ក្នុង​វិថី​មួយ​នេះ។

អាឡាស្កូ បាន​លើក​ឡើង​ថា «ស្នើ​សុំ​រៀមច្បង​សិល្បករ​ទាំងអស់ គ្រប់​ជំនាញ ចែករំលែក​ចំណេះដឹង នៃ​សិល្បៈ​ដល់​ប្អូនៗ ជំនាន់​ក្រោយ​យើង​ផង ព្រោះ​ប្អូនៗ ជា​អ្នក​បន្តវេន​កម្ពុជា កំពុង​ត្រូវការ​ធនធាន​ជំនាញ»។

ជាមួយគ្នា នៃ​ការ​លើក​ឡើង​ខាង​លើ​នេះ ក៏​មាន​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន បាន​បង្ហាញ​ការ​គាំទ្រ ព្រមទាំង​លើក​ទឹកចិត្ត​ចំពោះ​សិល្បករ​-​សិល្ប​ការិនី​រៀមច្បង ជួយ​ចូលរួម​ចែករំលែក​បទ​ពិសោធ​ដល់​យុវជន​ជំនាន់​ក្រោយៗ ឲ្យ​ទទួល​បាន​ចំណេះ​ជំនាញ​ផ្អែក​សិល្បៈ​ផង​ដែរ។

តាម​ការ​កត់​សម្គាល់ វីជេ អាឡាស្កូ បច្ចុប្បន្ន​ក្រៅពី​ជា​ពិធី​ករ ក៏​ជា​អ្នកគ្រប់គ្រង Agency និង​មាន​បទ​ពិសោធ​ក្នុង​ការ​ដឹកនាំ​ព្រឹត្តិការណ៍​តូច-ធំ​ជាច្រើន​របស់​ក្រុមហ៊ុន​មួយ​ចំនួន ដោយ​មាន​ទាំង​សេវាកម្ម​រៀបចំ​កម្មវិធី​សិល្បៈ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផង​ដែរ។

គួរ​បញ្ជាក់​ថា បន្ទាប់ពី​ការ​អាក់ខាន​សិល្បៈ​អស់​ពេល​ប្រមាណ ២ ឆ្នាំ មក​នោះ ឥឡូវ​តារា​ប្រុស​រូប​នេះ បាន​បង្ហាញ​ខ្លួន​វិល​រក​អាជីព​សិល្បៈ​វិញ​ហើយ ខណៈ​បច្ចុប្បន្ន​កំពុង​ចាប់ផ្ដើម​ការងារ​មួយ​ចំនួន​នៅ​តាម​បណ្ដា​កម្មវិធី និង​ក្រុមហ៊ុន​នានា​ជាដើម។ ចំណុច​នេះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទីផ្សារ​សិល្បៈ​របស់​លោក​កំពុង​មាន​សន្ទុះ​ខ្លាំង​ឡើងវិញ ទោះបី​អាក់ខាន​មួយ​រយៈពេល៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម