ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរ: សិរីមន្ត គ្រោងផលិតគ្រាប់ស្វាយចន្ទី លក់លើទីផ្សារ ដើម្បីចូលរួមបំផុសការគាំទ្រផលិតផលខ្មែរ
កំពូលតារាចម្រៀងងារជាឧកញ៉ា ខេមរ: សិរីមន្ត ប្រកាសជាសាធារណៈថា ខ្លួនគ្រោងនឹងផលិតគ្រាប់ស្វាយចន្ទីលក់នៅលើទីផ្សារ ឆាប់ៗនេះ ដើម្បីគាំទ្រផលិតផលខ្មែរ និងបំផុសឱ្យមហាជនចូលរួមគាំទ្រផលិតខ្មែរ ឱ្យកាន់តែច្រើន។

ក្នុងគោលបំណងនេះដែរ លោក ខេមរ: សិរីមន្ត ក៏បានធ្វើការអំពាវនាវដល់មហាជន និងអ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សានិងគាំទ្រផលិតផលក្នុងស្រុក ដែលជាអត្តសញ្ញាណជាតិខ្មែរ បង្កើតឡើងដោយស្នាដៃកូនខ្មែរ។ នេះជាការបង្ហាញនូវឆន្ទៈ ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ក៏ដូចជាចូលរួមការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិត និងកសិករផងដែរ។ លោកបន្ថែមថា កសិកម្មផលិតផលខ្មែរ ដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាជន។
តាមរយ:ស្មារតីនេះដែរ ត្រូវអ្នកគាំទ្រជាច្រើន សម្តែងការឃើញដូចគ្នាថា ជារឿងដ៏ល្អខ្លាំងណាស់សម្រាប់កសិករ និងកសិផលខ្មែរ ដែលពលរដ្ឋខ្មែរគ្រប់រូប គួរតែនាំគ្នាគាំទ្រស្នាដៃរបស់ខ្មែរ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតនឹងប្រជាកសិករ។

គួរបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះអា ជីវកម្មដែលមានស្លាកយីហោជាសមិទ្ធិផលសាងដោ យស្នាដៃកូនខ្មែរផ្ទាល់មានការកើនឡើងជាលំដាប់ និងទទួលបានការគាំទ្រពីប្រជាជនខ្មែរមិនចាញ់ផលិតផលបរទេស។ ប្រាកដណាស់ការគាំទ្រផលិតផលក្នុងស្រុកគឺបានជួយដល់ការលើកស្ទួយអត្តសញ្ញាណជា តិលើកមុខមាត់ស្នាដៃរបស់ខ្មែរលើកតម្កើងតម្លៃផលិតផលក្នុងស្រុកនិងជួយបង្កើនឱកាសការងារដល់ប្រជាជនក្នុងទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


