ជីវិតកម្សាន្ដ
លោក លៀក លីដា ស្នើផលិតករ-អ្នកសិល្បៈ រួមគ្នាផ្សព្វផ្សាយនិងពង្រឹងគុណភាពនៃការផលិតភាពយន្តខ្មែរ
ជាថ្មីម្តងទៀត លោក លៀក លីដា ផលិតភាពយន្តករ និងជាម្ចាស់ផលិតកម្ម LD បានចេញមុខអំពាវនាវនិងស្នើដល់បណ្តាផលិតករក្នុងស្រុករួមទាំងអ្នកសិល្ប:ទាំងអស់ត្រូវចូលរួមពង្រឹងសមត្ថភាព ហើយរួមគ្នាផ្សព្វផ្សាយវិស័យភាពយន្តជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីអន្ទងចិត្តទស្សនិកជនឱ្យគាំទ្រភាពយន្តខ្មែរ កាន់តែខ្លាំងថែមទៀត។

ផលិតករភាពយន្តរូបនេះ បានរៀបរាប់ខ្លឹមសារឱ្យដឹងថា សូមកុំគ្រាន់តែឈរេទះដៃអបអរសាទរ និងនិយាយពាក្យអរគុណ។ វិស័យមួយនេះ ត្រូវការអ្នកទាំងអស់គ្នាចូលរួមជាចាំបាច់។ តួយ៉ាង កាលដែលលោកស្នើសុំនេះ គឺដើម្បីលើកនិយាយពីវិស័យភាពយន្តជាតិ ខណៈដែលវិស័យមួយនេះកំពុងតែមានឱកាសល្អបំផុតសម្រាប់បណ្តាផលិតករ និងអ្នកសិល្ប:ខ្មែរ ស្របពេលនៃការទប់ស្កាត់ភាពយន្តរបស់ថៃ លែងឱ្យមានចាក់បញ្ចាំងនៅក្នុងស្រុកបន្តទៀត។
លោកថា “ហេតុនេះហើយ យើងជាផលិតករ សិល្បករ គួរតែចូលរួមទាំងអស់គ្នា ពោលគឺកុំគ្រាន់តែឈរេទះដៃអបអរសាទរនិងនិយាយពាក្យអរគុណ”។
លោកស្នើរទៀតថា សូមរួមគ្នាតាមរយ:យុទ្ធនាការផ្សព្វផ្សាយក៏ដូចជាការពង្រឹងការផលិត ដើម្បីឱ្យប្រជាជនខ្មែរងាកមកគាំទ្រភាពយន្តជាតិយើងឱ្យបានច្រើន ព្រោះសង្កេតឃើញថា ការសាមគ្គីគ្នារបស់បងប្អូនសព្វថ្ងៃ ពិតជាមានកម្លាំងចិត្តខ្លាំង ដែលអាចជម្រុញទឹកចិត្តនឹងជួយពង្រឹងដល់វិស័យភាពយន្តរបស់ជាតិយើងផងដែរ។
គួរបញ្ជាក់ដែរថា ផលិតករភាពយន្តរបស់ខ្មែរលោក លៀក លីដា កន្លងមកធ្លាប់បានអះអាងថា សម្រាប់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតកុនដែលមានគុណភាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណ:បច្ចុប្បន្នលោកក៏កំពុងបញ្ចេញស្នាដៃផលិតរឿងធំៗជាបន្តបន្ទាប់ផងដែរ៕ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


