ជីវិតកម្សាន្ដ
នាយ វ៉ាង ដេត ប្រាប់អ្នកស្គាល់លោកឲ្យប្រុងប្រយ័ត្ន ព្រោះគណនីហ្វេសប៊ុកត្រូវគេលួច Hack ចូលប្រើ
តារាកំប្លែងដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីទស្សនិកជននាយ វ៉ាង ដេត បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់ខ្លួន ត្រូវបានជនខិលខូចលួច Hack ចូលប្រើប្រាស់បង្កការយល់ច្រឡំមកលើរូបលោក។

ជាមួយគ្នានេះដែរ តារាកំប្លែងនាយ វ៉ាង ដេត បានប្រកាសប្រាប់ឲ្យអ្នកគាំទ្រ និងមហាជនមានការប្រុងប្រយ័ត្នផងដែរក្រែងជនអនាមិករូបនោះ ក្លែងបន្លំប្រើប្រាស់ដើម្បីបោកប្រាស់ក្នុងករណីណាមួយ។ នាយ វ៉ាង ដេត បានបង្ហោះខ្លឹមសារកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកាថា “សួស្តីបាទ មានគេហេកឣាខោនខ្ញុំ បើមានរឿងឣ្វីខ្ញុំឣត់ទទួលខុសត្រូវទេ“។

នាយ វ៉ាង ដេត បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន បើសិនជាមានករណីគណនីហ្វេសប៊ុកឈ្មោះ យិន ភីដេត (ត្រូវគេ Hack) ឆាតទៅខ្លីលុយឬករណីអ្វីផ្សេង កុំចាញ់បោកឲ្យសោះ ព្រោះគណនីនេះត្រូវគេលួចប្រើហើយ។
គួរជម្រាបថា នាយ វ៉ាង ដេត គឺជាកូនប្រុសតែមួយរួមដំណក់ឈាមរបស់តារាកំប្លែងជើងចាស់នាយ វ៉ាងដឺ ខណ:ដែលបច្ចុប្បន្នលោកក៏កំពុងតែសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះលើវិស័យកំប្លែង ដើរតាមគន្លងរបស់ឪពុកនិងជីតារបស់លោកផងដែរ។
បច្ចុប្បន្នទេពកោសល្យសម្តែងបែបកំប្លែងរបស់លោក យិន ភីដេត ហៅនាយ វ៉ាង ដេត ក៏កំពុងកាន់តែជិតដូចឪពុករបស់លោកគឺតារាកំប្លែងជើងចាស់ល្បីឈ្មោះនាយ វ៉ាង ដឺ ។ កន្លងមក វ៉ាងដេត ធ្លាប់បង្ហាញឆន្ទ:ចង់ក្លាយជាតារាកំប្លែងល្បីល្បាញដូចឪពុករបស់ខ្លួន។
ជាការកត់សម្គាល់ បន្ទាប់ពីបង្ហាញវត្តមានត្រឹមរយ:ពេលខ្លី នាយ វ៉ាង ដេត អាចឆក់យកចិត្តអ្នកទស្សនារាប់ម៉ឺននាក់តាមរយៈការសម្តែងឈុតកំប្លែងខ្លីៗបង្ហោះតាមបណ្តាញសង្គម ខណ:បច្ចុប្បន្នតារាកំប្លែងរូបនេះ បានព្យាយាមហាត់ពុតលុតដុំ ពីរបៀបការសម្តែងឲ្យដូចទៅនឹងឪពុករបស់ខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


