ជីវិតកម្សាន្ដ
គណនីតារាចិន Luhan ត្រូវរឹតបន្តឹង ក្រោយបំពានច្បាប់ផឹកស្រា និងប្រមាថអ្នកដទៃ
យោងតាមកាសែត The Straits Times អ្នកប្រើប្រាស់ដែលព្យាយាមតាមដានប្រវត្តិរូបរបស់គាត់នៅលើវេទិកាដ៏ពេញនិយមរបស់ចិន Weibo, Xiaohongshu និង Douyin កាលពីថ្ងៃចន្ទបានជួបប្រទះសារដែលបង្ហាញថាគណនីរបស់ Luhan បានបំពានច្បាប់ និងបទប្បញ្ញត្តិ ឬបទដ្ឋានសហគមន៍។
ការដាក់កំហិតពីបណ្ដាញសង្គមទាំងប៉ុន្មាននេះ ត្រូវបានគេជឿថា កើតចេញពីការផ្សាយផ្ទាល់កាលពីខែវិច្ឆិកាឆ្នាំមុន ដែលតារាប្រុសវ័យ៣៤ឆ្នាំបានបង្ហាញសកម្មភាពផឹកស្រា និងធ្វើកាយវិការដោយប្រើម្រាមដៃកណ្តាលរបស់គាត់ឆ្ពោះទៅរកអ្នកបង្ខូចកេរ្តិ៍ឈ្មោះនិងអ្នកនិយមរិះគន់កន្លងមក។
បន្ទាប់មក Luhan បានចេញសារសុំទោសតាមរយៈក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងសេចក្តីថ្លែងការណ៍ លោកបានសម្តែងការសោកស្ដាយចំពោះទង្វើរបស់ខ្លួន ដោយបញ្ជាក់ថា «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការធ្វើជាគំរូមិនល្អអំឡុងពេលការផ្សាយផ្ទាល់។ ខ្ញុំនឹងកែតម្រូវផលអវិជ្ជមានសង្គម និងទទួលខុសត្រូវក្នុងនាមជាអ្នកសិល្បៈ នៅពេលអនាគត ខ្ញុំនឹងរឹតបន្តឹងចំពោះការប្រព្រឹត្តរបស់ខ្ញុំ»។
ឧបទ្ទវហេតុនេះ ក៏បានបង្កឲ្យមានការពិភាក្សាយ៉ាងសំខាន់លើអ៊ីនធឺណិត ដោយមានអ្នកលេងអ៊ីនធឺណិតមួយចំនួនគាំទ្រសកម្មភាពរបស់ Luhan ប្រឆាំងនឹងអ្នករិះគន់របស់គាត់ ខណៈពេលដែលអ្នកផ្សេងទៀតបានថ្កោលទោសអាកប្បកិរិយារបស់គាត់ថា មិនស័ក្តិសមសម្រាប់បុគ្គលសាធារណៈ នេះបើយោងតាមរបាយការណ៍របស់កាសែត Global Times ដែលដកស្រង់សម្តី Jimu News ។
តារាចិន Luhan ពីដើមឡើយលោកទទួលបានកិត្តិនាមជាសមាជិកនៃក្រុមចម្រៀងកូរ៉េខាងត្បូង EXO និងក្រុមរងរបស់ខ្លួន EXO-M ដែលគាត់បានចាកចេញនៅខែតុលា ឆ្នាំ ២០១៤។ ក្នុងឆ្នាំ ២០១៧ ទស្សនាវដ្ដី Forbes បានដាក់ឈ្មោះគាត់ជាតារាដែលរកចំណូលបានច្រើនជាងគេទីពីរនៅក្នុងប្រទេសចិន ក្នុងបញ្ជី China Celebrity 100 បន្ទាប់ពីតារាសម្តែងចិន Fan Bingbing ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


