ជីវិតកម្សាន្ដ
ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា
អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃអង្គារថា តារាសម្ដែងចិន Wang Xing មានឈ្មោះហៅក្រៅថា Xing Xing បានបាត់ខ្លួនកាលពីសប្តាហ៍មុននៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា នាពេលនេះលោកបានវិលត្រឡប់មកវិញដោយសុវត្ថិភាព ខណៈគេសង្ស័យថា អាចជាជនរងគ្រោះនៃការជួញដូរមនុស្ស។
Wang Xing គឺជាតួសម្ដែងក្នុងរឿង «Ip Man វគ្គ៣» លោកត្រូវគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Tak ជាប់ព្រំប្រទល់ Myawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា ជាតំបន់ដែលល្បីល្បាញឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងការជួញដូរមនុស្សដោយក្រុមក្មេងទំនើងដែលបានរៀបចំទុកមុន។
តារាសម្ដែងជនជាតិចិនរូបនេះ បានឆ្លងចូលប្រទេសថៃតាមច្រកអន្តោប្រវេសន៍ក្នុងស្រុក Mae Sot នៅម៉ោងប្រហែល ៣ រសៀលថ្ងៃអង្គារ បន្ទាប់ពីត្រូវបានប្រាប់ថាកំពុងសម្ដែងរឿងមួយ ប៉ុន្តែបែរជាត្រូវបាននាំឆ្លងព្រំដែន និងបង្ហាត់បង្រៀនដើម្បីបោកប្រាស់ជនជាតិចិនផ្សេងទៀត ដោយប៉ូលិសបានបន្ថែមថា គាត់មិនត្រូវបានរំលោភឬបំពានឡើយ។
ប៉ូលិសបានដកស្រង់សម្តីរបស់ជនងគ្រោះថា ជនរួមជាតិចិនម្នាក់បានល្បួងគាត់តាមរយៈកម្មវិធី WeChat ដោយប្រាប់ថា គាត់តំណាងឲ្យក្រុមហ៊ុនកម្សាន្តថៃដ៏ល្បីមួយ ហើយមានការងារឲ្យគាត់ធ្វើ។ ក្រោយមក ជនសង្ស័យជនជាតិចិនបានបញ្ជូនរថយន្តទៅទទួលលោកនៅព្រលានយន្តហោះសុវណ្ណភូមិ នៅថ្ងៃទី៣ មករា ហើយនាំគាត់ទៅក្រុងព្រំដែន Mae Sot ក្នុងខេត្ត Tak។ បន្ទាប់មកមានមនុស្សម្នាក់ទៀតនាំគាត់ចូលទៅប្រទេសមីយ៉ាន់ម៉ា តាមទូកឆ្លងកាត់ទន្លេ Moei ដោយឆ្លងកាត់ច្រកត្រួតពិនិត្យអន្តោប្រវេសន៍។ នៅពេលនោះ ទើបលោកស្រាប់តែភ្ញាក់ខ្លួនថា ត្រូវគេបោកប្រាស់ហើយ។
ប៉ូលិសបាននិយាយថា ផ្អែកតាមការស៊ើបអង្កេតដំបូងពួកគេជឿថា គាត់ជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ប៉ុន្តែយ៉ាងណា ប៉ូលិសកំពុងសាកសួរតារាសម្ដែងវ័យ៣១ឆ្នាំឲ្យបានលម្អិតបន្ថែមទៀត ដើម្បីស្វែងយល់ពីបទពិសោធន៍របស់គាត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមនុស្សដែលបាននាំរូបលោកទៅទៅកាន់ទីនោះ។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាត់ខ្លួនរបស់ Wang Xing បានកើតឡើង តារាសម្តែងចិន Xu Dajiu បានរំលឹកពីបទពិសោធន៍ស្រដៀងគ្នានេះដែរ ហើយបានចេញការព្រមានអំពីការក្លែងបន្លំក្រុមការងារភាពយន្តនៅក្នុងប្រទេសថៃ។ លោកបានរៀបរាប់ថា ខ្លួនក៏ត្រូវគេបោកបញ្ឆោតពីការផ្សាយពាណិជ្ជកម្មការងាររឿងភាគដែលថតនៅប្រទេសថៃដែរ។ ពេលមកដល់ លោកបានប្រឈមមុខនឹងការប៉ុនប៉ងរឹបអូសលិខិតឆ្លងដែន ហើយទើបរកឃើញថា ការផលិតខ្សែភាពយន្តគឺមិនមានទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់តាំងពីបរាជ័យដើរតួ ស៊ុន អ៊ូខុង ឆ្នាំ២០០០ Wing Cho ងាកមកប្រើជីវិតបែបជនបទវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


