ជីវិតកម្សាន្ដ
លោក លៀក លីដា ស្នើអ្នកសិល្បៈចូលរួមកំចាត់ជនខិលខូច កុំឱ្យបន្តធ្វើស្រែលើខ្នងអ្នកសិល្បៈ
លោក លៀក លីដា ស្នើអ្នកសិល្បៈចូលរួមកំចាត់ជនខិលខូច ដែលចូលចិត្តកេងប្រវ័ញ្ចផលប្រយោជន៍ពីសមិទ្ធផលផ្សេងៗរបស់អ្នកសិល្បៈ ឬលួចចម្លងស្នាដៃជាដើម កុំឱ្យធ្វើស្រែលើខ្នងអ្នកសិល្បៈជាបន្តទៀត។
ការស្នើនេះ គឺបន្ទាប់ពីម្ចាស់ YouTube Channel “LB Gaming Sports” បានលួចយកវីដេអូខ្សែភាពយន្តរឿង “ប្រវត្តិស្នេហ៍នាងនាថ” ពី Angkor DC App ទៅចែករំលែកក្នុង Channel YouTube របស់ខ្លួនកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។


ជុំវិញរឿងរ៉ាវនេះ ក្រុមហ៊ុន Angkor DC និងផលិតកម្ម LD Entertainment ក៏បានកោះអញ្ជើញម្ចាស់លេខទូរសព្ទ ០៦៧ ៧៩ ៦០ ១០ (ម្ចាស់ Youtube Channel : LB Gaming Sports) បុគ្គលដែលបានលួចវីដេអូភាពយន្តខ្នាតធំរបស់ខ្លួនដោយគ្មានការអនុញ្ញាត ទៅជួបក្រុមហ៊ុនដើម្បីដោះស្រាយ។
ក្រុមហ៊ុនសង្កត់ធ្ងន់ទៀតថា បើសិនជាម្ចាស់ ម្ចាស់ Youtube Channel ខាងលើ មិនមកជួបដោះស្រាយដោយសន្តិវិធីទេ ក្រុមហ៊ុននឹងបន្តនិតិវិធីតាមផ្លូវច្បាប់។

ទន្ទឹមនឹងការប្រកាសនេះ លោក លៀក លីដា ក៏បានបង្ហាញការខឹងសម្បារ ដោយសរសេររៀបរាប់ថា “លេខទូរស័ព្ទមានលេខ account មានសូមចូលខ្លួនដោះស្រាយ, ហើយក៏សូមសួរទៅបងប៉ូលីសសមត្ថកិច្ចខាងផ្នែក copyright ប៉ូលិសសេដ្ឋកិច្ច បើសិនជាខ្ញុំមានភស្តុតាងមានលេខទូរស័ព្ទ មានលេខ account ប៉ុណ្ណឹងតើអាចប្ដឹងចាប់បានឬអត់?”
លោកបន្ថែមទៀតថា “សូមអ្នកសិល្បៈទាំងតស៊ូដើម្បីតំលៃពួកយើង កំចាត់ជនខិលខូចមិនចេះអៀនខ្មាស កុំឱ្យធ្វើស្រែលើខ្នងអ្នកសិល្បដូចជាពួកយើង” ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


