ជីវិតកម្សាន្ដ
វីជេ អាឡាស្កូ ប្រាប់គន្លឹះ ៩ ចំណុច ដើម្បីធ្វើឲ្យខ្លួនឯងមានឥទ្ធិពល និងអំណាច
ពិធីករស្រស់សង្ហា និងជាទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពុជា វីជេ អាឡាស្កូ បានចែករំលែកនូវបទពិសោធ និងគន្លឹះ ៩ ចំណុច ដើម្បីធ្វើឲ្យខ្លួនឯងមានឥទ្ធិពល និងមានអំណាច ខណៈកន្លងមកតារាប្រុសរូបនេះ តែងបំផុសនូវគំនិតល្អៗ ដល់អ្នកគាំទ្រ។

ចំពោះចំណុចទាំង ៩ ដែលត្រូវបាន វីជេ អាឡាស្កូ លើកមកនិយាយដើម្បីធ្វើឲ្យខ្លួនឯងមានឥទ្ធិពល និងមានអំណាចនោះរួមមាន ៖ ១.សុខចិត្តឲ្យសត្រូវរបស់អ្នកមើលងាយមើលស្រាលអ្នក តែត្រូវប្រយ័ត្នប្រយែងពេលអ្នកណាម្នាក់សរសើរអ្នក។ ២.កុំសូវបង្ហាញភាពឆ្លាតវៃ និងភាពខ្លាំងរបស់អ្នកពេក ធ្វើដូចជាអត់ដឹងអត់ចេះអីទាំងអស់ តែអង្កេត និងធ្វើសកម្មភាពយ៉ាងឈ្លាសវៃ។ ៣.និយាយតិចតាមដែលអាចធ្វើទៅបាន និយាយតែចាំបាច់និយាយបានហើយ រឿងខ្លះអ្នកត្រូវនិយាយ តែមិនគួរនិយាយនោះទេ។ ៤.យកឈ្នះតាមរយៈការធ្វើសកម្មភាព មិនមែនដោយជម្លោះនោះទេ។ ៥.កុំប្រាប់អ្នកណាទាំងអស់អំពីអ្វីដែលអ្នកកំពុងធ្វើ អ្វីដែលអ្នកកំពុងគិត។ ៦.ធ្វើអ្វីក៏ដោយ ត្រូវមានផែនការច្បាស់លាស់ តាំងពីចាប់ផ្ដើមដល់ទីបញ្ចប់។ ៧.បើអ្នកចង់ឲ្យអ្នកណាម្នាក់គោរពអ្នកស្ថិតក្រោមឥទ្ធិពលរបស់អ្នកត្រូវធ្វើឲ្យពួកគេពឹងផ្អែកលើអ្នក។ ៨.កុំទម្លាក់តម្លៃខ្លួនឯងគ្រាន់តែចង់បានការរាប់អានពីអ្នកណាម្នាក់ ជាពិសេសទំនាក់ទំនងដែលគ្មានគុណភាព។ ៩.កុំផ្ដល់ការជឿជាក់លើមិត្តភ័ក្ដិរបស់អ្នកពេក ជាពិសេសមិនត្រូវបង្ហាញចំណុចខ្សោយ ឬ អាថ៌កំបាំងរបស់អ្នកនោះទេ ព្រោះមិត្តភ័ក្ដិរបស់អ្នកមិនមែនមានតែមិត្តល្អតែម្នាក់នោះទេ ព្រោះសត្រូវងាយស្រួលវាយប្រហារនោះទេ តែមិត្តក្លែងក្លាយពិបាកទប់ទល់ណាស់។

ពិធីករ និងជាអតីតពលករនៅកូរ៉េ Vj. ALas koo កន្លងមកក៏បានលើកឡើងពីសារៈសំខាន់សម្រាប់ដាស់តឿនដល់អ្នកសិល្បៈ និងពិធីករ-ពិធីការិនីថា សុជីវធម៌ជារឿងដ៏សំខាន់បំផុតដែលជាគំរូល្អដល់សង្គម និងក្មេងៗ ជំនាន់ក្រោយ។ លើសពីនេះ លោកបានបំផុសផងដែរដល់សិល្បកររៀមច្បងក្នុងការជួយចែករំលែកចំណេះដឹងសិល្បៈដល់ប្អូនៗ ក៏ដូចជាយុវជនជំនាន់ក្រោយ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


