Connect with us

ជីវិតកម្សាន្ដ

បើកផលិតកម្មជាង១០ឆ្នាំ ! លោក លៀក លីដា ថា ទើបលើកទី១ ដែលជួបអារម្មណ៍បែបនេះ

បានផុស

នៅ

ផលិតករភាពយន្តល្បីឈ្មោះ និងជាម្ចាស់ផលិតកម្ម LD លោក លៀក លីដា បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនបន្ទាប់ពីជួបរឿងមួយដោយលោកចាត់ទុកថា នេះទើបជាលើកទី១ ដែលមានអារម្មណ៍បែបនេះ ក្រោយដំណើរការបើកផលិតកម្មជាង ១០ឆ្នាំមកនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបង្ហើបពីអារម្មណ៍របស់ផលិតករភាពយន្ត លោក លៀក លីដា នៅពេលនេះ ត្រូវបានលោកបញ្ជាក់ថា កើតឡើងក្រោយពេលដែលលោកបានចូលរួមពិធីសែនព្រេន នៅកន្លែងថតភាពយន្តរឿងថ្មី “រឿងភ្លើងឆេះក្លឹប” ។

លោក លៀក លីដា បានបង្ហាញដូច្នេះថា “បើកផលិតកម្មជាង ១០ឆ្នាំហើយនេះ ជាលើកទីមួយដែលខ្ញុំបានមកសែននៅកន្លែងថត “រឿងភ្លើងឆេះក្លឹប” មានអារម្មណ៍ថាដូចមកមើលនៅហេតុការណ៍ពិត។ លោកមិនបញ្ជាក់ទេថា រឿងនេះនឹងចាប់ផ្តើមដំណើរការថតពេលណាហើយ ត្រូវចំណាយដើមទុនប៉ុន្មានក្នុងការថតនៅឡើយទេ។

គួរបញ្ជាក់ថាថ្មីៗនេះស្នាដៃរឿងថ្មីរបស់ផលិតកម្ម LD គឺរឿង “ថ្ងៃ១៤កុម្ភ: បានទទួលរងការរិះគន់យ៉ាងចាស់ ដៃពីសំណាក់ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅត្រង់ឈុតសត្វឆ្មាមួយក្បាលដេកនៅស្ងៀម ក្នុងសមភាពស្លេកស្លាំង ខណ:លោក លៀក លីដា បញ្ជាក់ថា ជាបច្ចេទេសនៃការថតដែលធ្វើឱ្យសត្វឆ្មាមួយក្បាលដេកនៅស្ងៀមប៉ុណ្ណោះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម