ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ត្រាំ និងពូទីន ទៅចិន ចំពេលសភាពការណ៍ ពិភពលោក កំពុងច្របូកច្របល់?
បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅដល់ទីក្រុងប៉េកាំង ម្តង។

មិនមែនជារឿងធម្មតាឡើយ ដែលមេដឹកនាំប្រទេសយក្សទាំងពីរ ទៅចិន ផ្ទួនគ្នាបែបនេះ ហើយដំណើរនេះទៀតសោត កើតឡើងចំពេលស្ថានការណ៍នៃភូមិសាស្រ្តនយោបាយពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងច្របូកច្របល់ខ្លាំង ជាពិសេសវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមមជ្ឈិមបូព៌ា តែម្តង។
ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើដំណើរទស្សកិច្ចរបស់លោកត្រាំ និងលោកពូទីន ទៅកាន់ប្រទេសចិន ក្នុងខែឧសភានេះ មានបង្កប់ន័យពិសេសអ្វីចំពោះពិភពលោក ដែលកំពុងច្របូកច្របល់?

យោងតាមការផ្សាយរបស់ The Guardian នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦, ទស្សនកិច្ចរបស់មេដឹកនាំទាំងពីរ ទៅកាន់ទីក្រុងប៉េកាំង ក្នុងខែនេះ គឺជាការបញ្ជូនសញ្ញាដល់ពិភពលោកថា ប្រទេសចិន គឺជា «ស្នូលការទូតសកល»។
ទន្ទឹមនោះ បើតាមការផ្សាយរបស់ Al Jazeera, ដំណើរទស្សនកិច្ចបន្តបន្ទាប់គ្នានេះសបញ្ជាក់យ៉ាងច្បាស់ថា ទាំងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ សុទ្ធតែត្រូវការចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងនយោបាយរបស់ពួកគេ ដោយជឿថា ទីក្រុងប៉េកាំង កំពុងមានសន្លឹកបៀ ពិសេសនៅក្នុងដៃ។

ទាក់ទិនរឿងនេះ លោក Lyle Morris អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute) មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងថា លោកបានកត់សម្គាល់យ៉ាងពិសេសទៅលើលំដាប់ពេលវេលា នៃដំណើរទស្សនកិច្ចទាំងនេះ។
តាមសម្តីលោក Morris, ការដែលលោក ពូទីន ធ្វើដំណើរទៅដល់ចិន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ ចាកចេញទៅ គឺបង្ហាញពីយុទ្ធសាស្ត្ររក្សាតុល្យភាពដ៏ឈ្លាសវៃ របស់ទីក្រុងប៉េកាំង។ ចិន ចង់បង្ហាញថា ខ្លួនអាចទទួលស្វាគមន៍ទាំងមហាអំណាចអាមេរិក ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងរក្សាសម្ព័ន្ធភាពយុទ្ធសាស្ត្រ ដ៏ជិតស្និទ្ធជាមួយរុស្ស៊ី ក្នុងពេលតែមួយ។

ចំណែក លោក Jingdong Yuan ប្រធានកម្មវិធីសន្តិសុខចិន និងអាស៊ី នៅវិទ្យាស្ថាន SIPRI បានវិភាគថា ចិនកំពុងដើរលើផ្លូវមួយ ដ៏ប្រុងប្រយ័ត្នបំផុត។ ទោះចិនស្វាគមន៍លោក ពូទីន ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង ក៏នឹងនៅតែផ្តល់ជំនួយ ឬកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតណា ដែលមិនធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ចិន ជាមួយលោកខាងលិចនោះទេ។
សរុបសេចក្តីមក ដំណើរទស្សនកិច្ច គឺបង្ហាញពីសណ្តាប់ធ្នាប់ពិភពលោក បែបពហុប៉ូលថ្មី ដែលក្នុងនោះ ចិនបានដើរតួជា «ស្ពានការទូត» និងជាមជ្ឈមណ្ឌលអំណាច ដែលអាចឲ្យសហរដ្ឋអាមេរិក មកចរចាស្វែងរកផលប្រយោជន៍សេដ្ឋកិច្ច ខណៈរុស្ស៊ីមកពង្រឹងខែលការពារនយោបាយ និងយុទ្ធសាស្ត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


