ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែល ៤០ អំឡុងដំណើរទស្សនកិច្ចរបស់ ពូទីន នៅប៉េកាំង
ទីក្រុងមូស្គូ បញ្ចាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ទីក្រុងប៉េកាំង, រុស្ស៊ីនិងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែល ៤០ជាមួយគ្នា។

លោកពូទីន នឹងធ្វើទស្សនកិច្ចប្រទេសចិន រយៈពេល២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែឧសភា ក្នុងគោលបំណងធំ គឺដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ដំណើរនេះ ធ្វើឡើង ចំខួបលើកទី២៥ នៃសន្ធិសញ្ញាសហប្រតិបត្តិការ មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរុស្ស៊ី និងចិន។
សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov ដែលបញ្ជាក់ថា លោកពូទីន នឹងនាំមន្ត្រីជាន់ខ្ពស់ ទៅចិន ដើម្បីចូលរួមកិច្ចពិភាក្សា ផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម សហប្រតិបត្តិការថាមពល និងកិច្ចការសកល។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ, រុស្ស៊ីនិងចិន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រហែល ៤០ ផ្តោតសំខាន់លើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោកពូទីន និងប្រមុខរដ្ឋចិន ស៊ី ជីនពីង ក៏នឹងជួបទល់មុខគ្នាផងដែរ ដើម្បីជជែកអំពីបញ្ហាក្តៅរបស់ពិភពលោក ដូចជាសង្គ្រាមមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន ជាដើម។
រឿងដែលពិភពលោកតាមដានខ្លាំងគឺថា ដំណើរនេះ កើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទើបធ្វើទស្សនកិច្ចប្រទេសចិន រយៈពេល២ថ្ងៃដែរ។
អំឡុងដំណើររបស់ប្រមុខសេតវិមាន, លោកត្រាំ បានលើកបញ្ហារសើបពិភាក្សាជាមួយលោក ស៊ី ជាពិសេសបញ្ហាកោះតៃវ៉ាន់ និងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែអាមេរិកនិងចិន មិនសម្រេចបានកិច្ចព្រមព្រៀង និងលទ្ធផលអ្វី ជាដុំកំភួននោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


