Connect with us

ជីវិតកម្សាន្ដ

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

បានផុស

នៅ

ការបង្ហាញខ្លួនរបស់តារាសម្តែងដ៏ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​ លោក​ Go Kyung Pyo កាលពីថ្ងៃទី១៧​ខែមេសា បានក្លាយ​ជា​ប្រធានបទដ៏ក្តៅគគុក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមកូរ៉េ ទាក់​ទិននឹងរូបសម្រស់របស់តារាប្រុស​​រូប​នេះ​ដែល​ប្រែប្រួលទៅ​ជាស្លេកស្លាំង​ខ្លាំង​ មើល​សឹង​មិនស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីគេហទំព័រ Mydaily បានរាយការណ៍ថា តួប្រុសក្នុងរឿង ​​​​«Reply 1988» ទើបតែបានចែករំលែករូបភាព Selfie ក្នុងរថយន្តផ្ទាល់ខ្លួនរបស់លោក នៅលើ​​​គណនី​​បណ្តាញ​សង្គម​​​​ Instagram​ ផ្ទាល់ខ្លួន​​។ នៅពីមុខកាមេរ៉ា បុរសសង្ហាញញឹមស្រស់រូបនេះ មើលទៅហាក់ដូចជាមានសភាពស្លេកស្លាំង ដែលមិនអាចសម្គាល់បានថា ជារូបគាត់ ជាពិសេសទឹកមុខខុសប្លែកពីរូបភាពធម្មតា។

នៅបណ្តាញសង្គម​វិញ​ អ្នកគាំទ្របានសម្តែងក្តីបារម្ភនៅពេលឃើញវត្តមានរបស់ លោក Go Kyung Pyo មិនដូចពីមុន ដោយ​​​អ្នកខ្លះបានចោទជាសំណួរថា តើតារារូបនេះស្រកទម្ងន់ម្តងទៀតឬយ៉ាម៉េច? ហេតុអ្វីបានជាទឹកមុខគាត់មើលទៅហត់ម្លេះ? អ្នកផ្សេងទៀតថែមទាំងសំនូមពរឲ្យលោកយកចិត្តទុកដាក់ចំពោះសុខភាពឲ្យមែនទែន។ ក្រៅពីនេះ ក៏មាន​មតិ​ថា តារាកូរ៉េ​​រូប​នេះ​កំពុងតែសម្រកទំងន់ ដើម្បីត្រៀមគម្រោងថ្មីតែប៉ុណ្ណោះ។

​លោក Go Kyung Pyo កើតនៅឆ្នាំ​១៩៩០ និង​បានហក់​ចូលប្រឡូកក្នុងវិស័យកម្សាន្តជាផ្លូវការនៅពេលមានអាយុ ២០ឆ្នាំ។ គាត់ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកូរ៉េ នៅពេលដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍​​ដ៏ពេញនិយម SNL Korea កំឡុងឆ្នាំ២០១១ដល ដល់ ២០១២។

ដំណ​ក្រោយមក​ទៀត នៅឆ្នាំ ២០១៦ កេរ្តិ៍ឈ្មោះរបស់តារាសម្ដែងប្រុសរូបសង្ហា ស្រាបតែសាយភាយហួសព្រំដែននៃប្រទេសកូរ៉េ ដោយសារភាពជោគជ័យខ្លាំងនៃរឿងទូរទស្សន៍ «Reply 1988»។ មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោក Go Kyung Pyo បានបន្តបញ្ចេញពន្លឺ​នៃ​ភាពល្បីល្បាញ​កាន់តែត្រចះត្រចង់ក្នុងនាមជាតារាជួរមុខ​​នៅក្នុងពិភពសិល្បៈ ជាមួយនឹងខ្សែភាពយន្តបែបកំប្លែង ក្រោមចំណងជើងថា «6/45»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្តែង Kpop កញ្ញា Rosé ជាប់ក្នុងបញ្ចីអ្នកមានឥទ្ធិពលទាំង១០០ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម