ជីវិតកម្សាន្ដ
តារាសម្តែង Kpop កញ្ញា Rosé ជាប់ក្នុងបញ្ចីអ្នកមានឥទ្ធិពលទាំង១០០ លើពិភពលោក
Rosé សមាជិកក្រុម Blackpink ស្ថិតក្នុងលំដាប់កំពូលទាំង១០០ ជាមនុស្សដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក រួមជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មហាសេដ្ឋី Elon Musk និងតារាសម្តែង Demi Moore។

កាលពីថ្ងៃទី១៦ខែមេសា សារព័ត៌មានអាមេរិកប្រចាំសប្តាហ៍ Time បានប្រកាសបញ្ជីឈ្មោះបុគ្គលឆ្នើមនិងមានឥទ្ធិពលបំផុតទាំង១០០ នៅលើពិភពលោក។ ក្នុងនោះផងដែរ ក៏មានកញ្ញា Rosé គឺជាសិល្បករ Kpop របស់កូរ៉េខាងត្បូង តែម្នាក់គត់ ដែលត្រូវបានទស្សនាវដ្ដីផ្ដល់កិត្តិយស ដោយបានបង្ហាញខ្លួននៅក្នុងប្រភេទអ្នកត្រួសត្រាយផ្លូវនៃបញ្ជីនេះ។
កញ្ញា Rosé ត្រូវបានទទួលស្គាល់ដោយសារឥទ្ធិពលរបស់នាង ក្នុងនាមជាសិល្បករ និងភាពជោគជ័យដ៏អស្ចារ្យនៃបទចម្រៀង «APT» ដែលបានចាប់ដៃច្រៀងរួមគ្នាជាមួយតារាប្រុស Bruno Mars នៅក្នុងអាល់ប៊ុម Rosie ដែលបានចេញផ្សាយកាលខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីការចេញផ្សាយភ្លាមៗ បទចម្រៀងនេះបានបង្កើតភាពល្បីល្បាញជាសាកល ដោយសារបទភ្លេងដ៏ទាក់ទាញរបស់វា ដោយគ្របដណ្តប់លើតារាងតន្ត្រីអន្តរជាតិជាច្រើន។
មកដល់ពេលនេះ បទចម្រៀងរបស់សមាជិកក្រុម Blackpink រូបនេះ មានអ្នកស្តាប់លើសមួយពាន់លាននាក់នៅលើ Spotify ជាង ១.៤ ពាន់លានមើលនៅលើ YouTube និងបានបង្កើតកំណត់ត្រាផ្សេងទៀត។ ក្បាច់រាំក្នុងបទនេះក៏បានបង្កើតឲ្យមានការពេញនិយមលើ TikTok តាមពីក្រោយដោយតារាល្បីៗ និងអ្នកបង្កើតមាតិកាជាច្រើន។ លើសពីនេះ បទចម្រៀង APT របស់ Bruno និង Rosé បានឈ្នះពានរង្វាន់ Global Sensation នៅក្នុងកម្មវិធីវពានរង្វាន់ MAMA ឆ្នាំ ២០២៤ ថែមទៀតផង។

ក្រៅពី Rosé សិល្បករលេចធ្លោជាច្រើនត្រូវបានបញ្ចូលក្នុង Time 100 ដូចជាតារា Demi Moore, Scarlett Johansson, Blake Lively, តារាសម្តែង Adrien Brody, តារា Shogun Hiroyuki Sanada, តារាចម្រៀង Ed Sheeran, Hozier, តារារ៉េប Snoop Dogg ជាដើម។
ដោយឡែក សូម្បីតែតារាសម្តែង Lily Collins ក៏បានចូលទៅបញ្ចេញមតិលើកសរសើរ Rosé ដោយសរសេរថា «Rosé គឺជាអ្នកសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ជាសមាជិកនៃក្រុមចម្រៀងស្រីកំពូលរបស់ពិភពលោក និងជាសិល្បករទោលដ៏មានឥទ្ធិពល។ ខ្ញុំគិតថាវត្តមានលើឆាករបស់នាង គឺគួរឲ្យកត់សម្គាល់ក្នុងការចាប់អារម្មណ៍មនុស្សរាប់មិនអស់»។
សូមបញ្ចាក់ដែរថា បញ្ជីឈ្មោះ Time 100 ត្រូវបានបោះឆ្នោតជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ ដោយចូលរួមពីក្រុមអ្នកសារព័ត៌មាន អ្នកនយោបាយ និងអ្នកប្រាជ្ញអាមេរិកល្បីៗ។ ទស្សនាវដ្តី Time បានចាត់ថ្នាក់តួអង្គជាប្រាំមួយប្រភេទដែលរួមមាន៖ សិល្បករ, រូបតំណាង, អ្នកដឹកនាំ, titans, អ្នកត្រួសត្រាយ និងអ្នកច្នៃប្រឌិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Tono ដែលប្រឈមរឿងអាស្រូវស្នេហាដ៏ក្តៅគគុក មានតម្លៃខ្លួនមិនធម្មតា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


