ជីវិតកម្សាន្ដ
G-Devith ទម្លាក់ធៀបអញ្ជើញភ្ញៀវរំលេចការរចនាមិនធ្លាប់មាន បង្កការចាប់អារម្មណ៍ជាថ្មី
បាំងតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ថ្ងៃជ័យមង្គលគូស្នេហ៍តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស នឹងមកដល់ហើយ ខណៈកាន់តែកៀកថ្ងៃ តារាចម្រៀងគូស្នេហ៍ទាំងពីរដួង បានធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងលើការលេងស្ទាយល៍ក្នុងឈុត Pre-Wedding តាមលំនាំទសវត្សរ៍ ៨០ និង ៩០ ថ្មីៗនេះ។
ជាងនេះទៅទៀត កាលពីយប់មិញ លោក G-Devith ក៏ទើបតែបង្ហាញកញ្ចប់ធៀបអញ្ជើញភ្ញៀវ ដែលជាការរចនាម៉ូដថ្មីសុទ្ធសាធ ពុំធ្លាប់មាន មានញ្ចូលនូវទម្រង់នៃប្រាសាទអង្គរវត្ត បង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាថ្មីផងដែរ។


តាមរយៈរូបភាព Pre Wedding ជាច្រើន មិនថាបែបសម័យកាលណា អ្នកទាំងពីរបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងកោតសរសើរជាពិសេសលើការតុបតែងកាយរំលឹកអនុស្សាវរីយ៍ទសវត្សរ៍៨០-៩០ ខណៈមហាជន នាមគ្នាទម្លាយរូបភាពការគ្រួសារខ្លួនសម័យកាលនោះព្រោងព្រាត។


បើតាមគម្រោងតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដាវីត គ្រោងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីខ្មែរនៅថ្ងៃ ៧ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយចងចំណងស្នេហានឹងគ្នា ១០ឆ្នាំ។
យ៉ាងណា ទោះបីជារំលងពេលច្រើនឆ្នាំ ដែលអ្នកទាំងពីរទើបសម្រេចចិត្តរៀបចំមង្គលការនៅឆ្នាំនេះក៏ដោយ អ្នកគាំទ្រ មិត្តភក្តិ ក៏ដូចជាសិល្បសិល្បការិនី បានសម្តែងក្តីរំភើបនៃចំណងស្នេហ៍ដ៏មួយនេះ និងជូនពរអ្នកពីរដោយក្តីពេញចិត្តផងដែរ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


