ជីវិតកម្សាន្ដ
លោក ឡៃ ថៃចាន់ ដាស់តឿនសប្បុរសជនដែលចង់ជួយ ពេជ្រ ចរណៃ ត្រូវផ្ទៀងផ្ទាត់ជាមុន ព្រោះមានជនឆ្លៀតឱកាស
លោក ឡៃ ថៃចាន់ តារាសម្តែង និងជាអ្នកគុនល្បុក្កតោមួយរូប ដែលមហាជនទូទៅតែងស្គាល់តាមរយៈវីដេអូកំប្លុកកំប្លែងនោះ បានប្រាប់ឱ្យសប្បុរសជនទាំងឡាយ ដែលមានបំណងចង់បរិច្ចាគដើម្បីចែករំលែកទុក្ខកញ្ញា ពេជ្រ ចរណៃ ប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាស។

សារដាស់តឿននេះ គឺក្រោយពេលមានជនខិលខូច ឆ្លៀតឱកាសកេងចំណេញក្រោមរូបភាពទុក្ខលំបាករបស់គ្រូគុនល្បុក្កតោ ពេជ្រ ចរណៃ ដែលត្រូវបានអគ្គិភ័យលេបត្របាក់ហាងរបស់ខ្លួន ខាតលុយមិនតិចម៉ឺនដុល្លារ។
ដោយមើលឃើញទង្វើកេងចំណេញលើទុក្ខអ្នកដទៃបែបនេះ លោក ឡៃ ថៃចាន់ បានចេញសារដាស់តឿនដល់សប្បុរសជនថា មុននឹងធ្វើការស្កេន QR code សូមមេត្តាផ្ទៀងផ្ទាត់ឈ្មោះជាមុន ចៀសវាងការចាញ់បោកជនឆ្លៀតឱកាស។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី១៨ មិថុនា ហាងអាហារដ្ឋានរបស់កញ្ញា ពេជ្រ ចរណៃ ត្រូវបានឆេះខូចខាតសម្ភារៈទាំងស្រុង ខណៈមិនត្រឹមតែខាតបង់សម្ភារៈក្នុងហាងប៉ុណ្ណោះទេ កញ្ញាក៏ត្រូវមានកាតព្វកិច្ចរ៉ាប់រងជួសជុលសងម្ចាស់ហាងថែមទៀតផង។
យ៉ាងណា ក្នុងគ្រាដ៏សែនលំបាកនេះ លោក ឡៃ ថៃចាន់ ក្នុងនាមជាអ្នករួមអាជីព ក៏បានចេញមុខជួយកញ្ញាតាមរយៈការអំពាវនាវឱ្យមានការបរិច្ចាគ ដើម្បីជួយសម្រាលបន្ទុកកញ្ញាខ្លះៗ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


