ជីវិតកម្សាន្ដ
អ្នកផលិតមាតិកា និងសាធារណជន សរសើរអាជីវករខ្មែរមួយរូប ដែលប្តេជ្ញាមិននាំចូលទំនិញសៀម មកលក់បន្តជាដាច់ខាត
សាធារណជន និងអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម បង្ហាញការកោតសរសើរជាខ្លាំង ដល់អាជីវករខ្មែរមួយរូប ដែលប្តេជ្ញាមិននាំចូលទំនិញចោរប្រវត្តិសាស្ត្រមកលក់បន្តជាដាច់ខាត។

ជាការកត់សម្គាល់ ក្រោយសៀមបង្ករូបភាព ក៏ដូចជាប្រើគ្រប់កលល្បិចដើម្បីលាបពណ៌ និងឈ្លានពានមាតុភូមិកម្ពុជា ពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក កាន់តែផុសផុលក្នុងការគាំទ្រផលិតផលខ្មែរ និងពហិការមិនប្រើផលិតផលសៀមទៀតនោះឡើយ។ ខណៈក្នុងចំណោមនោះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះ cheanich mang បានបង្ហាញមនសិការជាតិជាបន្តបន្ទាប់ តាមរយៈវីដេអូនិយាយទាក់ទងនឹងការពហិការមិនប្រើផលិតផលសៀម និងណែនាំផលិតផលខ្មែរ។
មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានណែនាំពីវិធីដែលមានអ្នកជំរុញឱ្យខ្លួនយកផលិតផលម៉ាក “ម៉ាម៉ា” មកលក់ ខណៈប្រើក្បាលកូដខ្មែរ ៨៨៤ និងបញ្ជាក់ថា ម៉ាម៉ា របស់ខ្មែរ ទាំងដែលឈ្មោះផលិតផលនេះ រាស្ត្រខ្មែរពេញមួយនគរ សុទ្ធតែបានជ្រាបហើយថាជារបស់អ្នកណា។
អ្នកស្រីបញ្ជាក់ថា ដាច់ខាត គឺមិនប្រើឬនាំចូលទំនិញសៀមមកលក់ទៀតទេ ព្រោះខ្លួនមិនអាចធ្វើដូចអ្នកដែលគិតតែលុយ បំភ្លេចរឿងជាតិនោះឡើយ។ ការប្តេជ្ញាចិត្តដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈសកម្មភាពជាក់ស្តែងនេះ បានធ្វើឱ្យមហាជន ក៏ដូចជា អ្នកសិល្បៈ និងអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ចេញមកបង្ហាញការកោតសរសើរជាខ្លាំង។
ទន្ទឹមនឹងការបង្ហាញឆន្ទៈជនរួមជាតិខ្មែរដែរ លោក ឡី ថៃចាន់ តារាសម្តែង និងជាអ្នកផលិតមាតិកាកំប្លែងស្ងួត ក៏បានលើកឡើងពីផលិតផលខ្មែរមួយចំនួន ដែលជាវត្ថុធាតុដើមក្នុងស្រុក និងផលិតក្នុងស្រុក ដែលរួមមានទាំងគ្រឿងទេស និងម្សៅស៊ុប ដែលសាធារណជនមិនធ្លាប់បានដឹងថា ខ្មែរក៏មានផលិតផលក្នុងស្រុកប្រភេទនេះដែរ។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


