ជីវិតកម្សាន្ដ
តារាចិន១៣រូប រៀនមិនទាន់ចប់ថ្នាក់សម្ដែងក្ដី តែមានទេពកោសល្យ និងជំនាញគួរឲ្យសរសើរ
នៅក្នុងឧស្សាហកម្មកម្សាន្តចិន ដែលមានការប្រកួតប្រជែងខ្ពស់ សាលាសម្ដែងត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពជោគជ័យ។ ស្ថាប័នឈានមុខគេដូចជា បណ្ឌិត្យសភាភាពយន្តប៉េកាំង បណ្ឌិតសភាភាពយន្តភាគកណ្តាល និងសាលាមហោស្រពសៀងហៃ ត្រូវបានគេស្គាល់ថាជាកន្លែងបង្កាត់ពូជសម្រាប់ទេពកោសល្យកំពូលនៅក្នុងប្រទេសចិន។
ប៉ុន្តែមិនមែនគ្រប់គ្នាដែលមកពីសាវតានេះ នឹងរកបានជោគជ័យក្នុងនាមជាតារាសម្តែងនោះទេ។ មានតារាល្បីៗរបស់ចិនជាច្រើន ដែលមិនបានបញ្ចប់ការសិក្សាដោយផ្ទាល់ពីផ្នែកសម្តែង ប៉ុន្តែបានគ្រប់គ្រងឧស្សាហកម្មកម្សាន្ត និងបង្ហាញខ្លួនឯងថាជាតារាកំពូលរបស់ប្រទេសចិន។
តារាចិន១៣រូបដែលមិនបានបញ្ចប់ការសិក្សាផ្នែកសម្ដែង តែមានទេពកោសល្យដូចគ្នានោះគឺ៖
១ តារាសម្ដែង Xiao Zhan
អតីតនិស្សិតផ្នែករចនាក្រាហ្វិច ដែលបានចូលប្រឡូកក្នុងវិស័យនេះក្នុងនាមជាតារា និងជាតារាសម្ដែង បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានរចនាសិល្បៈអន្តរជាតិទំនើប បច្ចេកវិទ្យាឆុងឈីង និងសាកលវិទ្យាល័យពាណិជ្ជកម្ម (ជំនាញផ្នែករចនារូបភាព និងក្រាហ្វិក)។ ជំនាញសម្ដែងរបស់គាត់បានអភិវឌ្ឍយ៉ាងឆាប់រហ័សnigទទួលបានការទទួលស្គាល់សម្រាប់តួនាទីឈានមុខនៅក្នុងរឿងភាគល្បីៗដូចជា «The Untamed» និង «The Youth Memories» ដែលបានក្លាយជាតួអង្គកំពូលម្នាក់។

២ តារាសម្ដែង Zhao Lusi
តារាស្រីដែលមានមន្តស្នេហ៍រូបនេះ ត្រូវបានគេស្គាល់ដោយសារស្នាមញញឹមដ៏ភ្លឺស្វាង បានល្បីល្បាញនៅក្នុងរឿងភាគមនោសញ្ចេតនាជាច្រើនសម័យ ដូចជារឿង The Romance of Tiger and Rose និង Hidden Love ។ នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Mingdao នៅតៃវ៉ាន់ ជាមួយនឹងសញ្ញាប័ត្រផ្នែកវិទ្យុ និងទូរទស្សន៍។ នាងមិនបានបន្តការសម្ដែងផ្ទាល់ទេ ប៉ុន្តែជំនាញសម្ដែងដ៏មានមន្តស្នេហ៍ និងធម្មជាតិរបស់នាងបានឆក់យកបេះដូងអ្នកគាំទ្រទូទាំងអាស៊ី។

៣ Zhang Linghe
តារាសម្តែងដ៏មានមន្តស្នេហ៍ និងសង្ហាក្នុងរឿង «My Journey to You and Love Between Fairy and Devil» បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nanjing Normal ជាមួយនឹងសញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនី មុនពេលចូលប្រឡូកក្នុងវិស័យកម្សាន្តដោយចៃដន្យ។ ដោយសារតែមានជំនាញសម្ដែង ទើបធ្វើឲ្យលោកមានភាពលេចធ្លោរហូទទទួលបានតំណែងតួឯកជាច្រើនមុខ ។

៤ តារាសម្ដែង Huang Jingyu
ដោយសម្តែងជាតួអង្គដូចជា Addicted និង Operation Red Sea លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Eastern Liaoning ជាមួយនឹងសញ្ញាប័ត្រផ្នែកជំនួញអាកាសចរណ៍។ ពីអតីតតារាបង្ហាញម៉ូដម្នាក់ដែលចូលពិភពសិល្បៈជាមួយរូបភាពខ្លាំងក្លានិងបុគ្គលិកលក្ខណៈគួរឲ្យចាប់អារម្មណ៍។

៥ តារាសម្ដែងស្រី Bai Lu
នាងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកទេសទេសចរណ៍ និងពាណិជ្ជកម្ម Changzhou ។ នាងបានចាប់ផ្តើមនៅក្នុងឧស្សាហកម្មនេះក្នុងនាមជាតារាបង្ហាញម៉ូដ។ ថ្វីដ្បិតតែតារាស្រី មិនបានបញ្ចប់ការសិក្សាផ្នែកសម្ដែងក៏ដោយ ក៏ការតាំងចិត្ត និងការបកស្រាយពីតួនាទីរបស់នាង ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។

៦ តារាសម្ដែង Dylan Wang
តារាសម្ដែងប្រុសរូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទី Dao Ming Si នៅក្នុង Meteor Garden ឆ្នាំ ២០១៨ បានក្លាយជាការចាប់អារម្មណ៍សម្រាប់ក្មេងស្រីទូទាំងអាស៊ី។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអាកាសចរណ៍ស៊ីវិលពីមហាវិទ្យាល័យ Sichuan Southwest College of Civil Aviation ប៉ុន្តែនៅពេលដែលគាត់ព្យាយាមសម្តែង គាត់បានបង្ហាញសញ្ញាថាជាបុរសឈានមុខគេ។

៧ តារាសម្ដែង Bai Jingting
បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Capital Normal ជាមួយនឹងសញ្ញាប័ត្រផ្នែកកម្មវិធីថតសំឡេង មុនពេលងាកមកសម្តែង។

៨ តារាសម្ដែងស្រី Chen Duling
រាជិនីសម្រស់មុខផ្អែម ដែលគេស្គាល់ថាជាតួសម្ដែងក្នុងរឿង The Glory និង Till The End of The Moon បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nanjing University of Aeronautics and Astronauttics ជាមួយសញ្ញាប័ត្រវិស្វកម្ម។

៩ តារាសម្ដែង Hu Yitian
តារាសម្តែងដ៏មានមន្តស្នេហ៍រូបនេះ ត្រូវបានគេស្គាល់ថាជាតួ Jiang Chen ក្នុងរឿង A Love So Beautiful ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មពីពហុបច្ចេកទេស Hangzhou Wanxiang ។ គាត់បានចាប់ផ្តើមជាតារាម៉ូដែល ប៉ុន្តែការសម្តែងដ៏ទាក់ទាញរបស់គាត់ បានធ្វើឲ្យទទួលបានអ្នកគាំទ្រដ៏ស្មោះត្រង់។

១០ តារាសម្ដែង Wang Anyu
តារាដែលកំពុងរះឡើងដែលល្បីល្បាញជាមួយនឹងតួនាទីក្នុងរឿង Forever and Ever និង The Love You Give Me បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងដ៏ធំពីសកលវិទ្យាល័យ Communication of China មានជំនាញថ្មីៗ និងច្នៃប្រឌិតដែលទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

១១ តារាសម្ដែងស្រី Zhao Liying
តារាស្រីកំពូលរបស់ប្រទេសចិន ដែលបានឆក់យកបេះដូងអ្នកទស្សនាជាមួយនឹងតួនាទីក្នុងរឿង Legend of Fei និង Princess Agents បានបញ្ចប់ការសិក្សាពីសាលា Langfang School of Electronic Information Engineering ដែលជាសាលាវិជ្ជាជីវៈបន្ទាប់បន្សំ។ នាងមិនបានបញ្ចប់ការសិក្សាពីសាលាសម្ដែងដ៏មានកិត្យានុភាពទេ ប៉ុន្តែបានចូលក្នុងឧស្សាហកម្មនេះតាមរយៈការប្រកួតប្រជែង និងការហ្វឹកហាត់ដោយខ្លួនឯងរហូតក្លាយជាទីពេញចិត្តរបស់សាធារណជន។

១២ តារាស្រី Peng Xiaoran
តួឯកស្រីក្នុងរឿងភាគប្រវត្តិសាស្ត្រដ៏ល្បី «Goodbye My Princess» បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកផ្សាយពីសកលវិទ្យាល័យ Communication of China ប៉ុន្តែការសម្តែងរបស់នាងទាក់ទាញទាំងឈុតស្នេហា និងរឿងភាគ។

១៣ តារាសម្ដែង Ao Ruipeng
តារាដែលកំពុងរះក្នុងរឿង “When I Fly Towards You” មានមន្តស្នេហ៍ពិសេស និងសមត្ថភាពសម្ដែងធម្មជាតិ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈពីមហាវិទ្យាល័យសិល្បៈ Chengdu ដោយមានជំនាញផ្នែកហ្គេមសូហ្វវែរ ថ្វីបើមិនបន្តការសិក្សាដោយផ្ទាល់ទេ ប៉ុន្តែទេពកោសល្យរបស់លោក កំពុងទាក់ទាញភ្នែកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi អះអាងថា ភ្នាក់ងារចាក់សោ និងបង្ខំធ្វើពិធីសូត្រមន្ត ដើម្បីព្យាបាលផ្លូវចិត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


