Connect with us

ជីវិតកម្សាន្ដ

Zhao Lusi ​អះអាង​ថា ភ្នាក់ងារចាក់សោ និង​​បង្ខំ​ធ្វើពិធីសូត្រមន្ត ដើម្បីព្យាបាលផ្លូវចិត្ត

បានផុស

នៅ

តារាសម្ដែងចិន Zhao Lusi និយាយថា ក្រុមហ៊ុនបានចាក់សោនៅក្នុងបន្ទប់សណ្ឋាគារជាមួយខ្មោច និងធ្វើពិធីសូត្រមន្ត ដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ ពេលនោះនាងពិតជាភ័យខ្លាចណាស់ ដោយសារតែមានវិញ្ញាណអាក្រក់មកតាមយាយីនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖scmp

យ៉ាងណា ការចោទប្រកាន់ដ៏គួរឲ្យតក់ស្លុតនេះ បានបង្កឲ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក អំពីការរំលោភបំពានដែលអាចកើតមាន និងការមាក់ងាយទាក់ទងនឹងសុខភាពផ្លូវចិត្តនៅក្នុងប្រទេសចិន។

Zhao Lusi ដែលត្រូវគេស្គាល់ថា Rosy Zhao និងត្រូវគេដាក់ឈ្មោះថា ផ្កាកំពូលមួយរបស់ប្រទេសចិន កើតក្រោយឆ្នាំ ១៩៩៥ ។ ដំបូងឡើ​យ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធី Mars Intelligence Agency ក្នុងឆ្នាំ ២០១៦ ហើយបានក្លាយជាតួអង្គមានឈ្មោះល្បីល្បាញ នៅក្នុងរឿងភាគទូរទស្សន៍ដូចជា «The Romance of Tiger and Rose» និង «Hidden Love» ។

មិនយូរប៉ុន្មាន តារាស្រីមានសម្រស់ស្រស់សោភានេះ ស្រាប់តែត្រូវគេរាយការណ៍ថា នាងធ្លាក់ខ្លួនឈឺដោយសារតែជំងឺធ្លាក់ទឹកចិត្តកាលពីខែធ្នូឆ្នាំមុន ហើយត្រូវលុបចោល និងផ្អាកការងារដែលកំពុងបន្ត។ ក្រោយមក នៅថ្ងៃទី ២ ខែសីហា តារាស្រីត្រកូល Zhao បានបង្ហាញនៅលើគណនីបណ្តាញសង្គមដែលមានអ្នកតាមដាន ៣១ លាននាក់ថាភ្នាក់ងាររបស់នាង បានធ្វើឲ្យរូបនាងបង់ប្រាក់ពិន័យសម្រាប់ការបំពានកិច្ចសន្យាទោះបីជាពួកគេសន្យាថា នឹងទទួលខុសត្រូវក៏ដោយ។ កាលណោះ តារាស្រីត្រូវគេបង្ខំឲ្យបង់ប្រាក់ចំនួនពីរលានយន់ (២៨០,០០០ ដុល្លារអាមេរិក) រួចហើយ។

តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ​អះអាង​ថា នាងបានប្រឈមមុខនឹងការរំលោភបំពានទាំងពាក្យសម្ដី និងរាងកាយពីក្រុមហ៊ុន។ជាងនេះទៀត កាលពីដើមឆ្នាំនេះ មិត្តភ័ក្តិរបស់នាងម្នាក់បានអះអាងថា តួឯកស្រីក្នុងរឿងចិន ត្រូវបានថៅកែដាក់ពិន័យជាច្រើនម៉ោងនៅក្នុងបន្ទប់ទឹកនៅម៉ោង ២ ទៀបភ្លឺក្នុងឆ្នាំ ២០១៩ ដោយសារតែនាងបរាជ័យក្នុងការសវនកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tianjin Galaxy Cool Entertainment Culture Media Co. Ltd បានបដិសេធការចោទប្រកាន់នេះ។

ក្រោយមកទៀត នាងក៏បានត្រលប់មកធ្វើការវិញក្នុងរយៈពេល៣ ខែជាមួយនឹងកម្មវិធី reality show ដែលត្រូវនឹងនាង។ កម្មវិធី Be Myself បានបង្ហាញពីតារាស្រី Zhao ទស្សនាជនបទក្រីក្រ និងចូលទៅជិតអ្នកស្រុក។ នៅក្នុងកម្មវិធី នាងប្រាប់អ្នកភូមិថា នាងមានអារម្មណ៍មិនល្អ ដោយសារតែសម្ពាធការងារ និងការបាក់ទឹកចិត្ត ហើយបានគេងត្រឹមតែពីរម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ នៅក្នុងវីដេអូនោះ នាងបែរជាត្រូវគេ​រិះគន់​ថា​ថោកទាប មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក​ភូមិទៅវិញ។

ទោះជារងសំពាធពីមនុស្សពិតមែន ប៉ុន្តែនៅក្នុងវគ្គបន្តផ្ទាល់ Zhao ក៏បានបង្ហាញផងដែរថា ក្រុមហ៊ុនមិនបាននាំនាងទៅមន្ទីរពេទ្យទេ បន្ទាប់ពីនាងមានរោគសញ្ញារាងកាយដោយសារតែជំងឺផ្លូវចិត្ត។ ផ្ទុយទៅវិញ ពួកគេបានចាក់សោរនាងនៅក្នុងបន្ទប់សណ្ឋាគាររ ហើយបានសុំឲ្យគ្រូមន្តអាគមម្នាក់ធ្វើពិធីវេទមន្តលើនាងដោយជឿថា ជួយព្យាបាលផ្លូវចិត្ត។

មនុស្ស​ជា​ច្រើន​តាម​អ៊ីនធឺណិត​និយាយ​ថា​ ពួកគេ​ជឿ​រឿង​របស់នាងនិយាយ អ្នកខ្លះថែមទាំងសួរវិញថា នាង​ល្ងង់​ណាស់​ដែល​បាន​បន្ត​កុងត្រា​រយៈពេល​បួន​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុន​នៅ​ដើម​ឆ្នាំ​ទៀតនេះទៀត។ អ្នកផ្សេងក៏បានព្រមានថា ប្រសិនបើនាងស្នាក់នៅទីនោះយូរជាងនេះនាងអាចស្លាប់ ។ វាត្រូវបានគេរាយការណ៍ថា ដោយសារតែទេពកោសល្យរបស់នាង Zhao បង្កើតបាន ៨០ ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន៕

រូបភាព៖Sina

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ដើមពីខ្សែកពេជ្រ នាឡិកា និងកាបូប ទើបនាំឲ្យចាប់ខ្លួនអតីតជំទាវទីមួយ ពីបទពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម