Connect with us

ជីវិតកម្សាន្ដ

MC សុខ រ៉ាស៊ី ទម្លាយថា រោងចក្រថៃ ទាក់ទងលោកឱ្យប្តូរបាកូដប្រទេសផលិតផល ដោយមិនបាច់ដូររោងចក្រនៅថៃ

បានផុស

នៅ

ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានអំពាវនាវឲ្យមហាជន និងប្រជាពលរដ្ឋកម្ពុជាត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើស ប្រើប្រាស់ផលិតផលរបស់ថៃ ខណ:លោកបញ្ជាក់ថារោងចក្រថៃទាក់ទងមកលោកថា កុំដូរោងចក្រអី ដោយស្នើឱ្យផលិតនៅថៃដដែល គ្រាន់តែប្តូរបាកូដប្រទេសបានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីករល្បីឈ្មោះ លោក សុខ រ៉ាស៊ី កាលពីថ្មីៗកន្លងទៅ បានចេញមុខអំពាវនាវ និងដាស់តឿនប្រជាពលរដ្ឋព្រមទាំងកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ ត្រូវតែរួមគ្នាថែរក្សាកេរ្តិ៍ឈ្មោះប្រទេសខណ:ក្រុមជ្រុលនិយមថៃ កំពុងឈ្លានពានយ៉ាងគឃ្លើនមកលើកម្ពុជា។

តាមរយ:សារដាស់តឿន នៅថ្ងៃទី១៥ ខែសីហានេះ លោក សុខ រ៉ាស៊ី បានរៀបរាប់ថា “រោងចក្រថៃទាក់ទងមកខ្ញុំថាកុំដូររោងចក្រអីផលិតនៅថៃដដែលទៅ គ្រាន់តែប្តូបាកូដប្រទេសបានហើយ សូមប្រយ័ត្ន” ។

សូមជម្រាបថា ពិធីករសង្ហាលោក សុខ រ៉ាស៊ី លើកឡើងយ៉ាងដូច្នេះ ខណ:ដែលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃបាននឹងកំពុងតែមានបញ្ហាប្រឈមដាក់គ្នាក្រោយកងទ័ពរបស់ក្រុមជ្រុលនិយមថៃ ចូលមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា ប៉ុន្តែកងទ័ពកម្ពុជាបាននឹងកំពុងឈរការពារការទឹកដីជាតិមាតុភូមិយ៉ាងរឹងមាំ មិនឲ្យចោរឈ្លានពានបានឡើយ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម