Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី បំផុសរួមគ្នាផ្សព្វផ្សាយទេសចរណ៍ដើម្បីកំណើនសេដ្ឋកិច្ចនិងប្រជាជនកម្ពុជា

បានផុស

នៅ

ដើម្បីរួមចំណែកក៏ដូចជាចូលរួមផ្សព្វផ្សាយនូវទេសចរណ៍កម្ពុជា ពិធីករដ៏មានប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានចេញមុខបំផុសដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងមហាជនរួមគ្នាលើកស្ទួយ តាមរយ:ការផ្សព្វផ្សាយអំពីទេសចរណ៍ទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ពិធីករលោក សុខ រ៉ាស៊ី កន្លងមកគេតែងឃើញលោកបានចេញសាដាស់តឿនមហាជនអ្នកគាំទ្រអំពីបញ្ហសង្គមនានា ដើម្បីជាផលប្រយោជន៍សម្រាប់គ្រប់គ្នា។ មិនខុសពីមុនៗនោះទេ លោក សុខ រ៉ាស៊ី ពេលនេះក៏បានចេញសារដ៏មានអត្ថន័យពាក់ព័ន្ធការចូលរួមផ្សព្វផ្សាយទេសចរណ៍ដើម្បីកំណើនសេដ្ឋកិច្ចកម្ពុជា។

ពិធីករសម្បូរវោហាស័ព្ទលោក សុខ រ៉ាស៊ី បានលើកឡើងថា បើយើងគ្រប់គ្នាជួយផុសផ្សព្វផ្សាយអំពីទេសចរណ៍ប្រទេសយើង គឺជាការជួយសេដ្ឋកិច្ចប្រជាជនយើង (រួមគ្នាដើម្បីកម្ពុជា) ។ ជាការពិត នេះអាចចាត់ទុកបានថាជាសារមួយដែលមានន័យ ដើម្បីក្រើនរំលឹកផងដែរ ដល់មហាជនពិសេសគឺយុវវ័យដែលជាទំពាំងស្នងឫស្សីតែម្តង។

តាមរយ:ខ្លឹមសារបំផុសរបស់ពិធីករលោក សុខ រ៉ាស៊ី ខាងលើនេះ ពិតទទួលបានការគាំទ្រពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ខណ:កន្លងមកគេសង្កេតឃើញមានតារាប្រុសស្រីរបស់ខ្មែរមួយចំនួនក៏បានចេញមកបំផុស និង អំពាវនាវដល់ប្រជាពលរដ្ឋព្រមទាំងមហាជន រួមគ្នាផ្សព្វផ្សាយអំពីទេសចរណ៍ព្រមទាំងវប្បធម៌ដើម្បីកំណើនសេដ្ឋកិច្ចនឹងប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សប្បុរសជន៦ក្រុមទៀត​បន្ត​បរិច្ចាគថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ ក្រោម​អធិបតីភាព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានីណែនាំ​៨​ចំណុច ដើម្បី​គ្រប់គ្រង​ការ​បំពុល ខ្យល់​នៅភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងាររយៈពេល២ថ្ងៃ ដែល​នឹងផ្តល់​ឱកាស​ការងារ៥៤០០កន្លែង

ព័ត៌មានជាតិ៧ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បេក្ខភាព​លេចធ្លោ​​ក្នុងកម្មវិធី Miss Universe ថៃ រង​ការ​រិះគន់ចាស់ដៃ​ ដោយសារ​ខ្មើត​​ដាក់អតីតម្ចាស់មកុដឆ្នាំ ២០២៣

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​បាតុករថៃ​ចេញ​តវ៉ា ខណៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​​ជួប​ប្រជុំ​​​នៅ​បាងកក​

ឆាយ គឹមខឿន
ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

ព័ត៌មានជាតិ៧ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ស្នេហាត្រីកោណ
សន្តិសុខសង្គម១៩ ម៉ោង មុន

សង្ស័យរឿងស្នេហាត្រីកោណ បុរសម្នាក់បើក​រថយន្ដ​ដេញបុករថយន្ដនារីម្នាក់ និងចុះវាយផ្អើលពេញផ្លូវ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅក៏កើនឡើងដែរ

Sokha Hotels

ព័ត៌មានពេញនិយម