ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)
ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានសម្តែងការហួសចិត្តខ្លាំង និងរិះគន់ចំពោះទង្វើរបស់ Miss Grand ឥណ្ឌា ដែលទើបឈ្នះមកុដ MGI 2024 កាលពីថ្មីៗ បន្ទាប់ពី Miss Grand រូបនេះ និយាយដៀមដាមពាក់ព័ន្ធរឿងសណ្តែកដីកំឡុងពេលមកកម្ពុជា។

ប្រតិកម្មរបស់លោក សុខ រ៉ាស៊ី បន្ទាប់ពីមានការចែករំលែកវីដេអូខ្លីមួយ នៅលើបណ្តាញសង្គមបង្ហាញ ពីសកម្មភាពរបស់ម្ចាស់មកុដថ្មី MGI 2024 មកពីប្រទេសឥណ្ឌានោះ កំពុងអង្គុយហូបសណ្តែកដីដោយនិយាយឆ្លើយឆ្លងជាមួយនារីថៃម្នាក់ ពាក់ព័ន្ធរឿងសណ្ដែកដី ដោយមានចេតនាដៀមដាមមកលើកម្ពុជា។
តាមរយ:ទង្វើរបស់នាង Rachel ដែលជា Miss Grand ឥណ្ឌា នេះ ត្រូវបានពិធីករលោក សុខ រ៉ាស៊ី ចាត់ទុកថានាងបាននឹងកំពុងតែមានចេតនាមើលងាយមកលើប្រជាជន និងអ្នកគាំទ្រនៅកម្ពុជា។ លោកសុខរ៉ាស៊ីបានលើកឡើងថា “Miss Grand India ធ្វើជ្រុលពេកហើយមកលើកម្ពុជា ហើយលោកហាក់ស្តាយចិត្តដែលគោរពស្រលាញ់នាង។
លោក សុខ រ៉ាស៊ី បានបញ្ជាក់ថា ក្រោយឃើញវីដេអូនោះ លោកត្រូវតែបង្ខំចិត្តនិយាយព្រោះហួសចិត្តខ្លាំងពេក ចំពោះទង្វើនិងចរិតរបស់ Miss Grand ឥណ្ឌា រូបនេះ។ លោកបន្តថាមុនពេល Miss Grand ឥណ្ឌារូបនេះឈ្នះមកុដ នាងពិតជាមានចរិតទន់ភ្លន់គួរឲ្យគោរពស្រលាញ់មែនទែន ប៉ុន្តែក្រោយក្លាយជាមកុដនាងប្រែក្លាយចរិតទៅជាមនុស្សដែលអំនួតខ្លាំង។
ពិធីករលោក សុខ រ៉ាស៊ី ក៏បានបង្ហាញវីដេអូខ្លីចំនួន២ ឃ្លីបនូវសកម្មភាពរបស់ម្ចាស់មកុដថ្មី MGI 2024 មកពីប្រទេសឥណ្ឌាផងដែរ ពាក់ព័ន្ធរឿងសណ្តែកដី និងមួយទៀតពាក់ព័ន្ធការ Live លក់ប្រហុក ផ្អក និងផលិតផលផ្សេងៗតាមការបង្គាប់របស់លោក ណាវ៉ាត់ ផ្ទុយពី Miss Grand មីយ៉ាន់ម៉ា ។
សុខ រ៉ាស៊ី បានបន្ថែមថាទង្វើដែលMiss Grand ឥណ្ឌានិយាយដៀមដាមមកលើប្រទេសកម្ពុជានេះ បញ្ជាក់ឲ្យឃើញពីចរិតដ៏អាក្រក់ខ្លាំងបំផុត និងមិនមានសេចក្តីថ្លៃថ្នូរទាល់តែសោះ ព្រោះគាត់ជា Miss Grand តំណាងឲ្យប្រទេសឥណ្ឌាហើយបើសិនគាត់មានចរិតអន់មិនថ្លៃថ្នូរបែបនេះ ជឿងជាក់អ្នកគាំទ្រ ក៏មើលឃើញចរិតអន់នេះដូចគ្នា។
សូមបញ្ជាក់ថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok មានការចែករំលែកបង្កការចាប់អារម្មណ៍
ដោយផ្ទុះការរិះគន់និងវែកញែកជាថ្មី ក្រោយបានឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ម្ចាស់មកុដថ្មី MGI 2024 មកពីប្រទេសឥណ្ឌានាង Rachel ដែលនិយាយឌឺដងមកលើកម្ពុជា ពាក់ព័ន្ធរឿងសណ្តែកដី ខណ:អ្នកគាំទ្រចាត់ទុកថា ជាទង្វើអាក្រក់ខ្លាំងបំផុត៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


