Connect with us

ជីវិតកម្សាន្ដ

MC សុខ រ៉ាស៊ី ទទួលការកោតសរសើរពីអ្នកសិល្បៈជំនាន់ក្រោយ ព្រោះភាពសាមញ្ញ និងផ្តល់តម្លៃដល់អ្នកដទៃ

បានផុស

នៅ

ពិធីករល្បីឈ្មោះ លោក សុខ រ៉ាស៊ី កំពុងទទួលបានការកោតសរសើរ និងការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់អ្នកសិល្បៈជំនាន់ក្រោយ ដោយសារតែភាពរួសរាយរាក់ទាក់របស់លោក ចំពោះអ្នកសិល្បៈវ័យក្មេងនៅក្នុងវិស័យសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត លោក សុខ រ៉ាស៊ី ត្រូវបានគេចាត់ទុកថាជាពិធីករដែលមានបទពិសោធការងារជាច្រើនឆ្នាំ និងមានសមត្ថភាព។ កន្លងមក មហាជនតែងតែឃើញលោកចេញសារអប់រំ និងដាស់តឿនសង្គមជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គមផ្សេងៗ ក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋទទួលបានការយល់ដឹង និងប្រយោជន៍រួមសម្រាប់សង្គម។

ថ្មីៗនេះ អ្នកសិល្បៈជំនាន់ក្រោយម្នាក់ឈ្មោះ វាសនា ក៏បានបង្ហាញការគោរព និងកោតសរសើរយ៉ាងខ្លាំងចំពោះលោកផងដែរ ដោយបានលើកឡើងថា ចាប់តាំងពីលោកកំណត់គោលដៅចង់ក្លាយជាពិធីករ លោកតែងស្តាប់ការនិយាយរបស់លោក សុខ រ៉ាស៊ី ជាញឹកញាប់ ដើម្បីសិក្សារៀនសូត្រ និងយកជាគំរូក្នុងការអភិវឌ្ឍខ្លួន។

លោក វាសនា បានបញ្ជាក់ថា ការនិយាយរបស់លោក សុខ រ៉ាស៊ី គឺស្ថិតក្នុងចំណោមពិធីករលំដាប់កំពូលនៅកម្ពុជា ប៉ុន្តែអ្វីដែលធ្វើឱ្យលោកកាន់តែគោរព និងស្រលាញ់នោះ គឺអត្តចរិតសាមញ្ញ និងការដាក់ខ្លួនរបស់ពិធីកររូបនេះ។

លោក វាសនា បានរៀបរាប់ថា “អំឡុងពេលជួបគាត់ ខ្ញុំមិនសូវហ៊ាននិយាយរកគាត់ទេ ព្រោះខ្លាចស្មានចិត្តគាត់មិនត្រូវ តែគាត់បែរជាដាក់ខ្លួនមកនិយាយរកខ្ញុំមុន។ អរគុណសម្រាប់ការផ្តល់តម្លៃចំពោះប្អូន និងជូនពរបងប្រុសជោគជ័យកាន់តែខ្លាំង។ ប្អូនសូមដើរតាមគន្លងបងផង”។

ទន្ទឹមនឹងសារនេះ តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ឯកភាពនឹងការលើកឡើងនេះ ដោយបញ្ជាក់ថា “សម្រាប់ខ្ញុំ គាត់មានអត្តចរិតល្អរកមនុស្សដូចគ្មានទេ” ។

ក្រៅពីអ្នកសិល្បៈជំនាន់ក្រោយ មហាជនអ្នកគាំទ្រជាច្រើនក៏បានបង្ហាញការលើកទឹកចិត្ត និងកោតសរសើរចំពោះលោក សុខ រ៉ាស៊ី ផងដែរ ដោយចាត់ទុកលោកជាពិធីករមានសមត្ថភាព និងជាមនុស្សដែលមានអត្តចរិតល្អ គួរឱ្យគោរពក្នុងវិស័យសិល្បៈកម្ពុជា៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម