ព័ត៌មានអន្ដរជាតិ
ចិន៖ មេដឹកនាំតៃវ៉ាន់កំពុងធ្វើពេស្យាចារខ្លួនឯងឲ្យបរទេស
ចិនបានវាយប្រហារយ៉ាងខ្លាំងទៅលើប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដោយចោទប្រកាន់លោកពីបទ«ធ្វើពេស្យាចារខ្លួនឯងឲ្យជនបរទេស» បន្ទាប់ពីលោកបានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងបទសម្ភាសថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយតាមវិទ្យុអភិរក្សនិយមរបស់សហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះ លោក Lai បាននិយាយថា លោក ត្រាំ សមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព បើគាត់អាចបញ្ចុះបញ្ចូលប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យបោះបង់ចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់។ លោក ត្រាំ និងលោក ស៊ី ត្រូវបានគេរំពឹងថានឹងជួបគ្នានៅចុងខែនេះនៅឯកិច្ចប្រជុំកំពូលក្នុងតំបន់នៅប្រទេសកូរ៉េខាងត្បូង។
កាលពីថ្ងៃពុធទី៨ខែតុលា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក Lai កំពុង«និយាយមិនសមហេតុផល» ហើយបានចោទប្រកាន់គាត់ថាជា «អ្នកផលិតវិបត្តិ និងជាអ្នកបំផ្លាញសន្តិភាព»។ ការិយាល័យនេះបានបន្ថែមថា លោក Lai បាននិងកំពុង«ឃោសនាបំផ្លើសនូវភាពខុសឆ្គងរបស់ពួកផ្តាច់ខ្លួន» ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់ចិន បានបន្ថែមថា លោក Lai បានចូលរួមក្នុង«ការលក់ខ្លួនឲ្យបរទេសទាំងគ្មានសីលធម៌ និងក្បត់កោះតៃវ៉ាន់ បំផ្លាញញើសឈាមប្រជាជន ធ្វើពេស្យាកម្មខ្លួនឯង និងបោះបង់ជោគវាសនារបស់ខ្លួនទៅឲ្យកម្លាំងបរទេស»។
រដ្ឋាភិបាលតៃវ៉ាន់មិនបានឆ្លើយតបភ្លាមៗចំពោះការលើកឡើងរបស់ក្រុងប៉េកាំងទេ។
ចិនទទូចថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីយកកោះនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ យ៉ាងណាក៏ដោយ លោក Lai បាននិយាយម្តងហើយម្តងទៀតថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ខ្លួនបាន ហើយថា សាធារណរដ្ឋចិន (ឈ្មោះផ្លូវការរបស់តៃវ៉ាន់) និងសាធារណរដ្ឋប្រជាមានិតចិន «មិនជាប់ទាក់ទងគ្នាឡើយ»។
ទីក្រុងប៉េកាំងបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់លោក Lai ក្នុងការស្វែងរកឯករាជ្យ តាមរយៈការគាំទ្រពីបរទេស«នឹងត្រូវបរាជ័យ» ដោយប្រៀបធៀបពួកគេទៅនឹង«ស្រមោចអង្រួនដើមឈើ»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងពីរថ្ងៃមុនប្រធានាធិបតី Lai គ្រោងនឹងថ្លែងសុន្ទរកថាក្នុងទិវាជាតិរបស់លោកនៅថ្ងៃសុក្រ។ កន្លងមក ប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះ ដោយហៅថាជាការព្រមានប្រឆាំងនឹង«អំពើផ្តាច់ខ្លួន»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


