ព័ត៌មានអន្ដរជាតិ
រញ្ជួយដីស្ងប់ តែប្រធានាធិបតីហ្វីលីពីន ចេញបញ្ជាជម្លៀសមនុស្សនិងបិទសាលារៀន
នៅព្រឹកថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥ ប្រទេសហ្វីលីពីន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ។

យ៉ាងណា ដ្បិតតែពេលនេះស្ថានការណ៍ធូរស្រាលនិងការព្រមានស៊ូណាមិត្រូវដកចេញវិញហើយក៏ពិតមែន ប៉ុន្តែប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានចេញបញ្ជាឲ្យជម្លៀសប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ នៅភាគកណ្តាលនិងខាងត្បូងប្រទេស ខណៈសាលារៀនមួយចំនួន ក៏ត្រូវបិទទ្វារផងដែរ។
តាមការផ្សាយរបស់ BBC, រញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាវេលាម៉ោង៩:៤៦នាទីព្រឹក ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិកម្ពស់រហូតដល់៣ម៉ែត្រ ហើយឥទ្ធិពលរបស់វាក៏រាលដាលដល់ប្រទេសឥណ្ឌូណេស៊ី ឈានដល់ការព្រមានដូចគ្នា។

តាមរយៈបណ្តាញសង្គម Facebook, លោក Marcos បង្ហោះថា ត្រូវមានការជម្លៀសមនុស្សចេញពីតំបន់ឆ្នេរ ខណៈក្រុមស្វែងរកនិងជួយសង្គ្រោះ នឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗ។
ទន្ទឹមនោះ លោកជំរុញឲ្យប្រជាពលរដ្ឋទាំងអស់នៅតាមតំបន់ដែលរងគ្រោះ ត្រូវរើទៅកាន់ទីទួលសុវត្ថិភាពនិងនៅឲ្យឆ្ងាយពីឆ្នេររហូតដល់អាជ្ញាធរប្រកាសថាវាមានសុវត្ថិភាព។

នៅទីក្រុង Iloilo ភាគកណ្តាលប្រទេសហ្វីលីពីន សាលារៀនមួយចំនួនត្រូវផ្អាក ស្របពេលការងារនៅសាលាក្រុងក៏ត្រូវលុបចោលផងដែរ ដើម្បីអនុញ្ញាតឲ្យបុគ្គលិកទាំងឡាយ ទៅផ្ទះមើលក្រុមគ្រូសារនិងពិនិត្យផ្ទះសម្បែង។
សូមជម្រាបថា គ្រោះរញ្ជួយដីថ្ងៃសុក្រ កើតឡើងខណៈហ្វីលីពីន មិនទាន់ធូរស្បើយពីគ្រោះធម្មជាតិជាច្រើន ដែលបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសនេះផង។ ជាក់ស្តែងកាលពីសប្តាហ៍មុន ការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បានវាយប្រហារទីក្រុងឆ្នេរសមុទ្រ Bogo ក្នុងខេត្ត Cebu ដោយសម្លាប់មនុស្ស ៧៤នាក់ និងរបួសជាង ៥០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌូណេស៊ី ក៏ប្រកាសសញ្ញាព្រមានពីរលកយក្សស៊ូណាមិដែរ ក្រោយរញ្ជួយដីដ៏ខ្លាំងនៅហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


