ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ក៏ប្រកាសសញ្ញាព្រមានពីរលកយក្សស៊ូណាមិដែរ ក្រោយរញ្ជួយដីដ៏ខ្លាំងនៅហ្វីលីពីន
យោងតាមការចុះផ្សាយរបស់ BBC ការព្រមានអំពីរលកយក្សស៊ូណាមិក៏ត្រូវបានដាក់ចេញផងដែរនៅក្នុងតំបន់ភាគខាងជើង Sulawesi នៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ Papua ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រក្នុងប្រទេសហ្វីលីពីននាព្រឹកថ្ងៃទី១០ខែតុលានេះ។

ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូណេស៊ីនិយាយថា តំបន់ទាំងនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែង។
ការជូនដំណឹងពីមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានព្រមានថា រលកយក្សស៊ូណាមិអាចឡើងដល់កម្ពស់ ៣ម៉ែត្រនៅតាមឆ្នេរសមុទ្រមួយចំនួនក្នុងប្រទេសហ្វីលីពីន។ រលកនេះអាចឡើងដល់មួយម៉ែត្រពីលើជំនោរធម្មតា សម្រាប់ឆ្នេរសមុទ្រមួយចំនួននៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ Papua។
អ្នកស្រុកនៅតំបន់ឆ្នេរដែលរងផលប៉ះពាល់នៃប្រទេសឥណ្ឌូណេស៊ីត្រូវបានគេណែនាំឲ្យផ្លាស់ទីឆ្ងាយពីឆ្នេរ និងតំបន់ទំនាប៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


