ព័ត៌មានអន្ដរជាតិ
អយុធ្យាធ្ងន់ធ្ងរ! ទឹកជំនន់លិច១១ស្រុក ស្លាប់មនុស្ស៨នាក់ និងប៉ះពាល់ ៤៦ ៧០៩គ្រួសារ
ឥទ្ធិពលព្យុះជាបន្តបន្ទាប់ បានបណ្តាលឲ្យមានទឹកជំនន់ បង្កទុក្ខវេទនាដល់ប្រជាជនថៃ ខណៈខេត្តអយុធ្យា រងគ្រោះធ្ងន់ ដោយជន់លិចស្រុកចំនួន១១ ស្លាប់មនុស្ស៨នាក់និងប៉ះពាល់ដល់ ៤៦ ៧០៩គ្រួសារ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥, អយុធ្យាត្រូវរងគ្រោះខ្លាំងដោយសារទំនប់ចៅប្រាយ៉ា ក្នុងខេត្តឆៃណាត ស្ថិតនៅខ្សែទឹកខាងលើ បានបើកបញ្ចេញទឹកកម្រិត ២ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី។

ជាលទ្ធផល វាបណ្តាលឲ្យស្រុកចំនួន១១ត្រូវលិចលង់ដូចជា៖ Sena, Phak Hai, Bang Ban, Bang Sai, Bang Pa-in, Tha Ruea, Phra Nakhon Si Ayutthaya, Maharat, Bang Pa-in, Ban Phraek និង Nakhon Luang ហើយក្នុងស្រុកដែលធ្ងន់ធ្ងរជាងគេគឺ Bang Ban។

បន្ថែមពីលើការប៉ះពាល់ដល់មនុស្ស, ទឹកជំនន់ក៏ជន់លិចសាលារៀន៣៣កន្លែង, ព្រះវិហារ២កន្លែង, ប្រាសាទ៣៨ប្រាសាទ, ផ្លូវសហគមន៍៥៨ខ្សែ និងបំផ្លាញដីកសិកម្មជាង ៦២ហិកតាផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


