ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មីក្នុងពិធីដង្ហែខួប៨០ឆ្នាំរបស់បក្សកាន់អំណាច
ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៨០ នៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួនជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំកាលពីយប់ថ្ងៃសុក្រ បង្ហាញពីមីស៊ីលផ្លោងអន្តរទ្វីប (ICBM) Hwasong-20 ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ពិពណ៌នាថាជា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរខ្លាំងបំផុតរបស់ប្រទេស» ។

មេដឹកនាំកូរ់េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នៅទីក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីភ្ញៀវបរទេសសំខាន់ៗ រួមមាននាយករដ្ឋមន្ត្រីចិនលោក Li Qiang អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev និងប្រធានបក្សកុម្មុយនិស្តវៀតណាម To Lam ។ ព្យុះយាត្រានេះមានការចូលរួមពីកងទ័ពរាប់ពាន់នាក់ និងសព្វាវុធទំនើបៗ ដែលបញ្ជាក់ពីភាពជាដៃគូយោធាដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងជាមួយចិន និងរុស្ស៊ី។
បើទោះបីមិនទាន់មានព័ត៌មានលម្អិតអំពីមីស៊ីល Hwasong-20 ដែលជាផ្នែកមួយនៃអាវុធចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង តែមីស៊ីលត្រូវបានគេជឿថា អាចទៅដល់ដីគោករបស់សហរដ្ឋអាមេរិកឯណោះ។

នៅក្នុងសុន្ទរកថារបស់លោក គីម បានសរសើរទាហានរបស់ប្រទេសចំពោះ «វីរភាព» របស់ពួកគេទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយបង្ហាញពីការគាំទ្រជាបន្តបន្ទាប់របស់កូរ៉េខាងជើងដល់កងកម្លាំងរុស្ស៊ី។ ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Medvedev លោក គីមបានបង្ហាញក្តីសង្ឃឹមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយទីក្រុងមូស្គូ ដោយគូសបញ្ជាក់ពី «ការជឿទុកចិត្ត និងការលះបង់» ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ព្រឹត្តិការណ៍នេះបានបង្ហាញពីសារយ៉ាងច្បាស់ពីកូរ៉េខាងជើង ថាកូរ៉េខាងជើងចង់នៅជិតសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួនដូចជាចិន និងរុស្ស៊ី ហើយខ្លួនចង់បង្ហាញពីអំណាចយោធារបស់ខ្លួនទៅកាន់ពិភពលោក ទោះបីជាកំពុងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិខ្លាំង និងភាពឯកោក៏ដោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


