ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា បើហាម៉ាសបំពានបទឈប់បាញ់ អាមេរិកគ្មានជម្រើសមានតែលូកដៃចូល ហើយប្រល័យជីវិតពួកគេ
លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាបានព្រមានថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នឹងឆ្លើយតបដោយបង្ខំ ប្រសិនបើក្រុមហាម៉ាសនៅតែបន្តការសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ដោយនិយាយថា សកម្មភាពបែបនេះ នឹងបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលគាត់បានជួយសម្របសម្រួលជាមួយអ៊ីស្រាអែល។

លោក ត្រាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «បើក្រុមហាម៉ាសបន្តសម្លាប់ប្រជាជននៅតំបន់ហ្គាហ្សា ដែលមិនមែនជាកិច្ចព្រមព្រៀង យើងនឹងគ្មានជម្រើសអ្វីក្រៅពីលូកដៃចូលទៅសម្លាប់ពួកគេ»។ យ៉ាងណាមិញ ក្រោយមកលោកបានប្រាប់អ្នកយកព័ត៌មានថា «មានគេនឹងចូលទៅ។ វាមិនមែនជាពួកយើង(អាមេរិក)ទេ… ពួកគេនឹងចាត់ការវាយ៉ាងងាយ ប៉ុន្តែក្រោមការគាំទ្ររបស់យើង»។
សេតវិមាន និងមន្ត្រីអាមេរិកបានទទូចម្តងហើយម្តងទៀតថា ពួកគេមិនមានគម្រោងដាក់ពង្រាយទ័ពជើងគោកអាមេរិកទៅកាន់តំបន់ហ្គាហ្សាទេ។ អនុប្រធានាធិបតី JD Vance បានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា រដ្ឋបាលលោក ត្រាំ មិនមានគម្រោងឈរជើងនៅហ្គាហ្សាឡើយ ខណៈពេលដែលនិយាយថា បុគ្គលិកអាមេរិកប្រហែល ២០០នាក់នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីតាមដានលក្ខខណ្ឌបទឈប់បាញ់។

សុន្ទរកថារបស់លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដែលទើបត្រូវបានប្រកាសតែប៉ុន្មានថ្ងៃមុននេះ។ អំពើហិង្សាបានបន្តកើតមាននៅក្នុងតំបន់ហ្គាហ្សា រួមទាំងការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងគូប្រជែងប៉ាឡេស្ទីន និងឧប្បត្តិហេតុដូចជា វីដេអូប្រហារជីវិតជាសាធារណៈដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បុរស៦នាក់ដែលត្រូវបានចោទប្រកាន់ថាជាក្រុមចារកម្ម និងបះបោរ។
ការព្រមានរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលអ្នកចរចាបានបន្តការងារ ដើម្បីអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីចំណាប់ខ្មាំង និងការប្រគល់សាកសពមកវិញ។ ក្រុមហាម៉ាសបាននិយាយថា ខ្លួនមិនអាចស្វែងរកសាកសពបន្ថែម ដោយគ្មានឧបករណ៍ឯកទេសបានទេ ខណៈដែលមន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ថា ក្រុមនេះមិនបានផ្តល់សាកសពទាំងអស់ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានលើកឡើងថា បេសកជនជាន់ខ្ពស់អាមេរិកលោក Jared Kushner និងលោក Steve Witkoff កំពុង«ធ្វើការយ៉ាងសកម្ម»ជាមួយភាគីទាំងពីរ ដើម្បីធានាការអនុវត្ត រួមទាំងការសង្គ្រោះ និងការបញ្ជូនចំណាប់ខ្មាំង ក៏ដូចជាសាកសពអ្នកស្លាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


