ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសប្រាប់ថាបានប្រគល់សាកសពចំណាប់ខ្មាំងទាំងអស់ ដែលខ្លួនមាន
ក្រុមហាម៉ាសបាននិយាយកាលពីល្ងាចថ្ងៃពុធទី១៥ខែតុលាឆ្នាំ២០២៥ថា ខ្លួនបានប្រគល់អដ្ឋិធាតុនៃចំណាប់ខ្មាំងអ៊ីស្រាអែលដែលបានស្លាប់ទាំងអស់ដែលខ្លួនអាចកំណត់ទីតាំងបាន បន្ទាប់ពីយោធាអ៊ីស្រាអែលបានបញ្ជាក់ថា កាកបាទក្រហមបានទទួលសាកសពពីរនាក់បន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP។

ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកទល់ពេលនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង២០នាក់ដែលនៅរស់រានមានជីវិត ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់ ដែលត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ីស្រាអែល។
មុនពេលការដោះដូរនាថ្ងៃពុធ ក្រុមហាម៉ាសបានប្រគល់សាកសពរបស់ចំណាប់ខ្មាំងចំនួន៧នាក់ក្នុងចំណោម២៨នាក់ ដែលបានស្លាប់បាត់ទៅហើយ ខណៈដែលសាកសពទី៨ត្រូវបានប្រគល់មុននេះក្រោយមកត្រូវបានគេកំណត់ថា មិនមែនជារបស់ចំណាប់ខ្មាំងទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Ezzedine al-Qassam នៃក្រុមប្រដាប់អាវុធរបស់ហាម៉ាស បាននិយាយថា ខ្លួនបាន«បំពេញតាមការប្តេជ្ញាចិត្ត» ចំពោះលក្ខខណ្ឌបទឈប់បាញ់រួចរាល់ហើយ។
ក្រុមនេះបានបន្ថែមថា «ក្រុមយើងបានប្រគល់អ្នកទោសអ៊ីស្រាអែលដែលនៅរស់ទាំងអស់នៅក្នុងមន្ទីរឃុំឃាំងរបស់ខ្លួន ក៏ដូចជាសាកសពដែលខ្លួនអាចកំណត់បាន។ ចំពោះសាកសពដែលនៅសេសសល់ វាទាមទារការខិតខំប្រឹងប្រែងច្រើនទៀត និងឧបករណ៍ពិសេសសម្រាប់ការទាញយក និងស្រង់ចេញ។ យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបិទបញ្ចប់រឿងនេះ»។
យោធាអ៊ីស្រាអែល បានបញ្ជាក់ថា «មឈូសចំនួនពីររបស់ចំណាប់ខ្មាំងដែលបានស្លាប់» ត្រូវបានផ្ទេរទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ហើយកំពុងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
កងទ័ព និងទីភ្នាក់ងារសន្តិសុខរបស់អ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ក្រុមហាម៉ាសត្រូវបានទាមទារដើម្បីរក្សាកិច្ចព្រមព្រៀង និងចាត់វិធានការចាំបាច់ដើម្បីបញ្ជូនចំណាប់ខ្មាំងទាំងអស់មកវិញ»។
បញ្ហានេះបានជំរុញឲ្យមានសម្ពាធក្នុងស្រុកជាថ្មីលើលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយម លោក Itamar Ben Gvir បានគំរាមបញ្ឈប់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាសបរាជ័យក្នុងការប្រគល់សាកសពទាហានអ៊ីស្រាអែលដែលនៅតែបាត់ខ្លួន។
ការផ្លាស់ប្តូរចំណាប់ខ្មាំង និងការសង្គ្រោះសាកសព បង្ហាញពីជំហានដ៏ផុយស្រួយមួយនៅក្នុងបទឈប់បាញ់ដែលកំពុងបន្ត ដែលភាគីទាំងពីរបានព្រមានថាអាចនឹងដួលរលំ ប្រសិនបើលក្ខខណ្ឌមិនត្រូវបានបំពេញឲ្យពេញលេញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


